Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

WB ព្យាករណ៍ថាចាប់ពីឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញដល់កម្រិតមុនវិបត្តិកូវីដ ១៩

16:32 | 30/09/2021 យោងតាមវិឡុសំលេងវៀតណាម

លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅតែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។

WB៖ សេដ្ឋកិច្ចវៀតណាមនឹងស្តារឡើងវិញបន្ទាប់ពីបទបញ្ជាបិទខ្ទប់ត្រូវបានដកចេញ WB៖ សេដ្ឋកិច្ចវៀតណាមនឹងស្តារឡើងវិញបន្ទាប់ពីបទបញ្ជាបិទខ្ទប់ត្រូវបានដកចេញ
WB ជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រងទីក្រុង និងស្ដារឡើងវិញក្រោយជំងឺ Covid-19 WB ជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រងទីក្រុង និងស្ដារឡើងវិញក្រោយជំងឺ Covid-19
លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាម។ (រូបថត៖ VGP)
លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាម។ (រូបថត៖ VGP)

រលកទី៤នៃជម្ងឺរាតត្បាតកូវីដ ១៩ បានបង្កឡើងផលប៉ះពាល់មិនតិចទេ ទៅលើសេដ្ឋកិច្ចវៀតណាម។ ប៉ុន្តែ ក្នុងបរិបទនោះ តាមការវាយតម្លៃរបស់ជំនាញការ ជាច្រើន សហគ្រាស FDI សុទ្ធតែជឿជាក់ថា វៀតណាមនឹងជំនះលើការលំបាក នាបច្ចុប្បន្ន។

លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅតែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។ សេដ្ឋកិច្ចវៀតណាម នៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនល្អ ខណៈដែលប្រទេសផ្សេងៗ ភាគច្រើនកំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប្រការនេះបានបង្ហាញឲ្យ ឃើញសមត្ថភាពស្ដារឡើងវិញ កម្លាំងសេដ្ឋកិច្ច និងមូលដ្ឋានគ្រឹះផ្សេងៗទៀតនៃខឿន សេដ្ឋកិច្ចសុទ្ធតែរឹងមាំ។

មុនពេលផ្ទុះឡើងរលកទី៤នៃជម្ងឺកូវីដ ១៩ ក្នុងឆមាសទី១ឆ្នាំ២០២១ សេដ្ឋកិច្ច វៀតណាមនៅតែមានកំណើនដ៏ខ្លាំងក្លា។ ដោយមិនអើពើដល់បញ្ហាប្រឈមក្នុង ត្រីមាសទី៣ឆ្នាំ២០២១ WB បានមើលឃើញការប្ដេជ្ញាចិត្តបោះទុនចូលមកវៀតណាម របស់សហគ្រាស FDI នៅតែកើនឡើង។ តាមជំនាញការរបស់ WB នេះគឺជាសញ្ញា ដែលបញ្ជាក់ថា វិនិយោគិនបរទេសមានជំនឿជាក់ទៅលើការអភិវឌ្ឍប្រតិបត្តិការ អាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនោះ ជំនាញការជាន់ខ្ពស់របស់ WB ក៏បានវាយ តម្លៃខ្ពស់ពីការដែលរដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផង ហើយធានាប្រតិបត្តិការសេដ្ឋកិច្ចផង ជាពិសេសគឺការផ្លាស់ប្ដូរដ៏សំខាន់ មួយក្នុងយុទ្ធសាស្ត្រ “សម្របខ្លួនយ៉ាងបត់បែន ប្រកបដោយសុវត្ថិភាពនឹងកូវីដ ១៩”។

លោក Nguyen Minh Cuong ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ADB ឲ្យដឹងថា តាមការវាយតម្លៃរបស់សហគ្រាស FDI ជាច្រើន រដ្ឋាភិបាលវៀតណាមមាន កិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ដើម្បីកែលម្អបរិយាកាសអាជីវកម្ម ដូច្នេះក្នុងរយៈ ពេលយូរអង្វែង វៀតណាមនៅតែជាទីផ្សារគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា