យុគសម័យ - ការស្រាវជ្រាវដោយធនាគារពិភពលោកបង្ហាញថាកិច្ចព្រមព្រៀង EVFTA នឹងជួយប្រជាជនចំនួន ០,១-០,៨ លាននាក់បន្ថែមទៀតឱ្យរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០៣០ ដែលស្មើនឹងការកាត់បន្ថយ ០,៧% បើប្រៀបធៀបនឹងសេណារីយ៉ូដែលគ្មានកិច្ចព្រមព្រៀង EVFTA ។
ធនាគារពិភពលោក (WB) វាយតម្លៃថាកិច្ចព្រមព្រៀង EVFTA ជាកម្លាំងចលករដើម្បីជួយកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
យោងតាមអ្នកជំនាញពាណិជ្ជកម្ម បានឲ្យដឹងថាការអនុវត្តគោលការណ៍របស់បក្ស “ការធ្វើសមាហរណកម្មដោយភាពម្ចាស់ការនិងសកម្មក្នុងសេដ្ឋកិច្ចអន្តរជាតិ”ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានសរឲ្យឃើញពីដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាមឈានដល់កម្រិតថ្មីមួយ។
យោងតាមកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) ប្រទេសវៀតណាមកំពុងរៀបចំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។ នេះគឺជាកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់និងទូលំទូលាយដោយមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅនិងទូលំទូលាយក្នុងការបើកចំហនិងបញ្ហាផ្សេងៗដែលគ្របដណ្តប់លើវិស័យជាច្រើនទាំងវិស័យពាណិជ្ជកម្មនិងមិនមែនពាណិជ្ជកម្មទាំងទាំងបែបប្រពៃណីនិងទំនើបផងដែរហើយកិច្ចព្រមព្រៀង EVFTA ត្រូវបានគេរំពឹងថា នឹងបន្តជាកម្លាំងចលករជួយឲ្យប្រទេសវៀតណាមទទួលបាននូវសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់ក្នុងកំណើននិងការកាត់បន្ថយភាពក្រីក្រផងដែរ។
ការស្រាវជ្រាវរបស់ធនាគារពិភពលោកបង្ហាញថាកិច្ចព្រមព្រៀង EVFTA នឹងជួយប្រជាជនចំនួន ០,១-០,៨ លាននាក់បន្ថែមទៀតពីភាពក្រីក្រនៅឆ្នាំ ២០៣០ ដែលស្មើនឹងការកាត់បន្ថយ ០,៧% បើប្រៀបធៀបនឹងសេណារីយ៉ូដោយគ្មាន EVFTA ។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតនៅក្នុងកិច្ចព្រមព្រៀង EVFTA គឺការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយនិងស៊ីជម្រៅក្នុងវិស័យវិនិយោគជួយកែលម្អស្ថាប័ននានាកែលម្អបរិយាកាសវិនិយោគអាជីវកម្មដោយហេតុនេះអាចទាក់ទាញវិនិយោគិនអឺរ៉ុបកាន់តែច្រើនមក វៀតណាម ព្រមទាំងបង្កើតការងារបន្ថែមទៀតសម្រាប់កម្មករក្នុងស្រុកផងដែរ។
យោងតាមការវាយតម្លៃរបស់សេដ្ឋកិច្ចវិទូបានឲ្យថឹងថាកិច្ចព្រមព្រៀងនឹងជួយបង្កើនការងារចំនួន ១៤៦,០០០ ក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀតក្នុងរយៈពេលមធ្យមនិងរយៈពេលវែងកិច្ចព្រមព្រៀង EVFTA បានចូលរួមចំណែកក្នុងការបង្កើនថវិកាជាតិដោយសារការកើនឡើងនៃប្រាក់ចំណូលក្នុងស្រុកពីផលប៉ះពាល់នៃកំណើន (រំពឹងថានឹងកើនឡើង ៧,០០០ ពាន់លានដុងបន្ទាប់ពីអនុវត្តបានក្នងរយៈពេល ១០ ឆ្នាំនៃកិច្ចព្រមព្រៀងនេះ)។
ហេតុនេះហើយធនធានសម្រាប់កម្មវិធីនិងគោលនយោបាយកាត់បន្ថយភាពក្រីក្រនឹងកើនឡើងដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការកាត់បន្ថយភាពក្រីក្ររួមជាមួយផលប៉ះពាល់ដោយប្រយោលពីការបង្កើនការវិនិយោគសង្គមសរុប ព្រមទាំអជួយអ្នកក្រីក្រឱ្យទទួលបានការប្រើប្រាស់ផ្លូវថ្នល់ចរាចរណ៍ និងសេវាសង្គមជាមូលដ្ឋាន ដូចជាការថែទាំសុខភាព ការអប់រំ និងទឹកស្អាតជាដើម។
ដើម្បីកាត់បន្ថយភាពក្រីក្រតាមរបៀបប្រកបដោយចីរភាព និងកាត់បន្ថយស្ថានភាពនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ក៏ដូច ជាការបង្រួមគម្លាតរវាងអ្នកមាននិងអ្នកក្រ អ្នកជំនាញពាណិជ្ជកម្មបានអះអាងថាក្រៅពីធនធានក្នុងស្រុកចាំបាច់ត្រូវទាញ យកប្រយោជន៍ពីកម្លាំងខាងក្រៅ ដើម្បីជ្រៀតចូលក្នុងសេដ្ឋកិច្ចពិភពលោក និងនាំមកនូវសេដ្ឋកិច្ចក្នុងស្រុកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន