Trending now
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vuធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Adidas គ្រុប
យុគសម័យ- ថ្មីៗនេះ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសNguyen Minh Vu បានជួបធ្វើការ តាមរយៈអ៊ិនធើណិត ជាមួយលោក Manuel Pauser អនុប្រធានទំនាក់ទំនងរដ្ឋាភិបាលនិងសហគមន៍និងលោកស្រី Hoa Ly អនុប្រធានជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន Adidas គ្រុប។
ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស
នៅថ្ងៃទី ២ ខែមិថុនា សម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងស្តារសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi។
សេដ្ឋកិច្ចរបស់វៀតណាមរីកចម្រើនយ៉ាងខ្លាំងដោយសារភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩
យុគសម័យ - របាយការរបស់ ADB បានវាយតម្លៃថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេស វៀតណាមត្រូវបានគេព្យាករណ៍ថានឹងបន្តរីកចម្រើន ដោយសារកម្មវិធីកែទម្រង់ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងការចូលរួមរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយខឿនសេដ្ឋកិច្ចអភិវឌ្ឍភាគច្រើន។
ការនាំចេញទំនិញមានជិត ៤.៨ ពាន់លានដុល្លារអាមេរិក ដោយសារកិច្ចព្រមព្រៀង EVFTA
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទទួលបានសមិទ្ធិផលសំខាន់ៗ រួមចំណែកដល់ការជំរុញការនាំចេញយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព កាត់បន្ថយបន្តិចម្តងៗ នូវការពឹងផ្អែកលើទីផ្សារមួយ ឬទីផ្សារមួយចំនួន។
អង្គភាពអាជីវកម្មវៀតណាមប្រែខ្លួនយ៉ាងសកម្មជាមួយកិច្ចព្រមព្រៀង EVFTA
កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគសហភាព វៀតណាម- អឺរ៉ុប (EVFTA) បានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០។ រួម ជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្មផ្ទាល់ បានត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងផ្លាស់ប្តូរខ្លួនជាមួយនឹងកិច្ចព្រមព្រៀង EVFTA ដើម្បីទទួលបានឱកាសដែលកិច្ចព្រមព្រៀងនេះផ្តល់ជូនផងដែរ។
ធនាគារពិភពលោក (WB)៖ កិច្ចព្រមព្រៀង EVFTA ជាកម្លាំងចលករដើម្បីជួយកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
យុគសម័យ - ការស្រាវជ្រាវដោយធនាគារពិភពលោកបង្ហាញថាកិច្ចព្រមព្រៀង EVFTA នឹងជួយប្រជាជនចំនួន ០,១-០,៨ លាននាក់បន្ថែមទៀតឱ្យរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០៣០ ដែលស្មើនឹងការកាត់បន្ថយ ០,៧% បើប្រៀបធៀបនឹងសេណារីយ៉ូដែលគ្មានកិច្ចព្រមព្រៀង EVFTA ។
កិច្ចព្រមព្រៀង EVFTA ចូលជាធរមាននៅថ្ងៃទី ១ ខែសីហា
យុគសម័យ - សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអ៊ឺរ៉ុប (EU) - វៀតណាម (EVFTA) នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា។ កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយបំផុតដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍។
វៀតណាមនិង «ឱកាសមាស» ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA
ក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ កន្លងមក រដ្ឋសភាវៀតណាមបានបោះ ឆ្នោតនិងអនុម័តលើការផ្តល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA)។ ទាំងនេះបានចាត់ទុកថាជា «ឱកាសមាស» សម្រាប់ វៀតណាមក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ព្រមទាំងទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសរបស់អង្គភាពអាជីវកម្មអឺរ៉ុប។
វៀតណាមជួយទ្រង់ទ្រដល់អង្គភាពអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA សម្រាប់ការនាំចេញទៅកាន់ប្រទេសហូឡង់
យុគសម័យ - ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសហគ្រាសវៀតណាមនិងហូឡង់ នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានអះអាងថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុននៃប្រទេសទាំងពីរដោយភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់ខ្លួនផងដែរ។
គណៈកម្មការអឺរ៉ុបប្រកាសពីពេលវេលានៃកិច្ចព្រមព្រៀង EVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា
យុគសម័យ - នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៣០ ខែមិថុនាគណៈកម្មការអឺរ៉ុប (EC) បានប្រកាសជាផ្លូវថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ដែលបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា។
កិច្ចព្រមព្រៀង EVFTA៖ ទាញយកប្រយោជន៍ពីឱកាសនិងដោះស្រាយបញ្ហាប្រឈមនានា
យុគសម័យ - ទីផ្សារសហភាពអឺរ៉ុបដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ១៥.០០០ ពាន់លានដុល្លារអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេទី ២ របស់វៀតណាម។ ចំណាត់ថ្នាកនេះនឹងត្រូវបានធ្វើឱ្យប្រសើរឡើងនៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានហើយ ចាប់ផ្តើមដំណើរការលុបបំបាត់ពន្ធ ៩៩% លើទំនិញ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃជាវិជ្ជមានចំពោះការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA របស់រដ្ឋសភាវៀតណាម
យុគសម័យ - សារព័ត៌មាន Nikkei Asia Review បានចុះផ្សាយអត្ថបទស្តីពីរដ្ឋសភាវៀតណាម កាលពីថ្ងៃទី ៨ មិថុនាបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប(EVFTA) ។
សភាអ៊ឺរ៉ុបផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង EVFTA
យុគសម័យ - ដោយមានសម្លេងគាំទ្រចំនួន ៤០១ សម្លេងប្រឆាំងចំនួន ១៩២ និងសម្លេងអនុ ប្បវាទចំនួន ៤០ សភាសភាអឺរ៉ុប (EP) បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។