យុគសម័យ - សារព័ត៌មាន Nikkei Asia Review បានចុះផ្សាយអត្ថបទស្តីពីរដ្ឋសភាវៀតណាម កាលពីថ្ងៃទី ៨ មិថុនាបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប(EVFTA) ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃជាវិជ្ជមានចំពោះការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA របស់រដ្ឋសភាវៀតណាម
សារព័ត៌មាន Nikkei Asia Review បានឲ្យដឹងថាកិច្ចព្រមព្រៀង EVFTA ធ្វើឱ្យវៀតណាមក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី ២ បន្ទាប់ពីសិង្ហបុរីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបែបនេះជាមួយសហភាពអឺរ៉ុប (EU) ផងដែរ។ គេរំពឹងថាបន្ទាប់ពី EVFTA ចូលជាធរមានទំនិញចំនួន ៧១% របស់វៀតណាមដែលនាំចេញទៅសហភាពអឺរ៉ុបនិង ៦៥ % នៃទំនិញដែលនាំចេញទៅវៀតណាមនឹងត្រូវរួចផុតពីពន្ធ។ រហូតដល់ ៩៩% នៃពន្ធដែលនៅសេសសល់នឹងត្រូវលុបចេញដោយវៀតណាមក្នុងរយៈពេល ១០ ឆ្នាំនិងភាគីសហភាពអឺរ៉ុបនឹងលុបចេញក្នុងរយៈពេល ៧ ឆ្នាំផងដែរ។តាមកាសែតខាងលើ វៀតណាមកំពុងទទួលបានផលប្រយោជន៍ ពីគម្រោងអនុគ្រោះពន្ធរបស់ EU ។ ទោះជាយ៉ាងណាក៏ដោយ EVFTA ប្រាកដជានឹងធ្វើឱ្យប្លុកនេះក្លាយជាអតិថិជនធំរបស់ វៀតណាម។ ជាពិសេសវិស័យដែលអាចមើលឃើញពីកំណើនខ្លាំងគឺសម្លៀកបំពាក់និងស្បែកជើងដែលមានប្រហែល ២០% នៃទំហំពាណិជ្ជកម្មនាំចេញសរុបរបស់វៀតណាម។
សារព័ត៌មាន Nikkei Asia Review បានចុះផ្សាយអត្ថបទស្តីពីរដ្ឋសភាវៀតណាម កាលពីថ្ងៃទី ៨ មិថុនាបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)
សារព័ត៌មាន Nikkei Asia Review បានបញ្ជាក់ថាក្តីសង្ឃឹមដែលកំពុងកើនឡើងដែលថា EVFTA នឹងនាំមកនូវការជំរុញដែលត្រូវការជាចាំបាច់ដល់ប្រទេសវៀតណាម - សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានការកើនឡើងយឺតជាងអត្រា ៧% មុនពេលនៃការរីករាលដាលជំងឺកូវីដ១៩។ មិនត្រឹមតែសំរាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ EVFTA ត្រូវបានគេចាត់ទុកថាជាដំណឹងល្អសម្រាប់ក្រុមហ៊ុនពហុជាតិក្រៅសហភាពអឺរ៉ុប។ ក្នុងចំណោមអាជីវកម្មជប៉ុនក្រុមហ៊ុនកាត់ដេរដូចជា Fast Retailing ដែលជាសហគ្រាសលក់សំលៀកបំពាក់ Uniqlo និងមានរោងចក្រផលិតនៅប្រទេសវៀតណាម ហើយក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនិងគ្រឿងម៉ាស៊ីននឹងស្វែងរកមធ្យោបាយដើម្បីជំរុញការនាំចេញពីប្រទេសវៀតណាមទៅកាន់អឺរ៉ុបផងដែរ។
ព្រឹត្តិការណ៍នៃរដ្ឋសភាវៀតណាមអនុម័តលើកិច្ចព្រមព្រៀង EVFTA ក៏ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនិងផ្តល់យោបល់វិជ្ជមានជាច្រើនផងដែរ។ យោងតាមសារព័ត៌មាន Reuters កិច្ចព្រមព្រៀងនេះនឹងបើកវិស័យសេវាកម្មរបស់វៀតណាមរួមមានទូរគមនាគមន៍ធនាគារនិងដឹកជញ្ជូន។ EVFTA នឹងបង្កើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ២,៤% នាំចេញ ១២% នៅឆ្នាំ ២០៣០ និងជួយប្រជាជនរាប់រយរាប់ពាន់នាក់រួចផុតពីភាពក្រីក្រផងដែរ។ ធនាគារពិភពលោកបានចាត់ទុកថាអត្ថប្រយោជន៍ទាំងនេះគឺចាំបាច់ដើម្បីរក្សាសមិទ្ធិផលសេដ្ឋកិច្ចវិជ្ជមានខណៈពេលដែលប្រទេសវៀតណាមឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លងសកលកូវីដ១៩៕(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baochinhphu.vn)


មតិពីមិត្តអ្នកអាន