លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vuធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Adidas គ្រុប

23:27 | 16/09/2021 ឌីណា

យុគសម័យ- ថ្មីៗនេះ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសNguyen Minh Vu បានជួបធ្វើការ តាមរយៈអ៊ិនធើណិត ជាមួយលោក Manuel Pauser អនុប្រធានទំនាក់ទំនងរដ្ឋាភិបាលនិងសហគមន៍និងលោកស្រី Hoa Ly អនុប្រធានជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន Adidas គ្រុប។

EVFTA​ - លទ្ធផលជាផ្លែផ្កាផ្អែមល្ហែមដំបូងបង្អស់ EVFTA​ - លទ្ធផលជាផ្លែផ្កាផ្អែមល្ហែមដំបូងបង្អស់
“ការទូតវ៉ាក់សាំង” គឺជាវិធីសាស្ត្រល្អបំផុតដើម្បីទទួលបានប្រភពវ៉ាក់សាំងច្រើនបំផុត និងលឿនបំផុតពីខាងក្រៅ “ការទូតវ៉ាក់សាំង” គឺជាវិធីសាស្ត្រល្អបំផុតដើម្បីទទួលបានប្រភពវ៉ាក់សាំងច្រើនបំផុត និងលឿនបំផុតពីខាងក្រៅ
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vuធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Adidas គ្រុប
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vu។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់ក្រុមហ៊ុន Adidas គ្រុប នៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការរួមចំណែកជាវិជ្ជមានចំពោះសកម្មភាពនាំចេញនិងការបង្កើតការងារធ្វើ។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vu បានកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Adidas គ្រុប ក្នុងការចូលរួមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបគាំទ្រវ៉ាក់សាំង ថ្នាំព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ។ លោកក៏សង្ឃឹមថា ក្រុមហ៊ុន Adidas គ្រុបនឹងបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់និងបណ្តាសមាជិកនៃសហភាពអឺរ៉ុបសំដៅឆ្លៀតយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមនិងនិងសហភាពអឺរ៉ុប (EVFTA)។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vuធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Adidas គ្រុប
អញ្ជើញចូលរួមក្នុងជំនួបនេះមានថ្នាក់ដឹកនាំមន្ទីរការប្រទេសទីក្រុង Ho Chi Minh ខេត្ត Binh Duong ខេត្ត Dong Nai និងថ្នាក់ដឹកនាំក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានឧស្សាហកម្ម Binh Duong និងតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងហុងកុង។

ថ្នាក់ដឹកនាំក្រុមហ៊ុន Adidas គ្រុប បានសង្កត់ធ្ងន់ថា វៀតណាមគឺជាតំបន់ធ្វើអាជីវកម្មយុទ្ធសាស្ត្រដែលផ្គត់ផ្គង់ផលិតផល Adidas ជាច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ក្នុងបំណងប្រាថ្នាថា បន្តរក្សានិងអនុវត្តសកម្មភាពផលិតនិងធ្វើអាជីវកម្មនៅប្រទេសវៀតណាមនា ពេលខាងមុខ។

ក្រុមហ៊ុន Adidas គ្រុបវាយតំលៃខ្ពស់ចំពោះសក្តានុពលនៃទីផ្សារវៀតណាម ជាពិសេសនៅក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមាន ហើយមានបំណងបន្តទទួលបានការយកចិត្តទុកដាក់និងការបង្កើតលក្ខឃ័ណ្ឌអំណោយផលពីរដ្ឋាភិបាលក្រសួងស្ថាប័ននិង​មូលដ្ឋានក្នុងសកម្មភាពនានា​នៅប្រទេសវៀតណាម ៕

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន