វៀតណាមជួយទ្រង់ទ្រដល់អង្គភាពអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA សម្រាប់ការនាំចេញទៅកាន់ប្រទេសហូឡង់

15:56 | 16/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសហគ្រាសវៀតណាមនិងហូឡង់ នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានអះអាងថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុននៃប្រទេសទាំងពីរដោយភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់ខ្លួនផងដែរ។

វៀតណាមជួយទ្រង់ទ្រដល់អង្គភាពអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA សម្រាប់ការនាំចេញទៅកាន់ប្រទេសហូឡង់ (vnanet.vn)

នាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ទើបតែសហការជាមួយនាយកដ្ឋានទីផ្សារអឺរ៉ុប - អាមេរិក (នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសហូឡង់ និងសមាគមអាជីវកម្មផលិតផលកីឡាហូឡង់ (FGSH) បានរៀបចំវេទិកាពាណិជ្ជកម្មផលិតផលកីឡាវៀតណាម - ហូឡង់ឆ្នាំ ២០២០ តាមប្រព័ន្ធអនឡាញ។ លោក Le Hoang Tai អនុប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា ប្រទេសហូឡង់បានក្លាយជាដៃគូពាណិជ្ជកម្មជួរមុខគេរបស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ដោយមានទំហំពាណិជ្ជកម្មកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ទាក់ទងនឹងការវិនិយោគប្រទេសហូឡង់ តែងតែជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុបនៅវៀតណាម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលសហការប្រតិបត្តិការដោយសមភាពនិងផ្តល់ផលប្រយោជន៍ដូចគ្នាទៅវិញទៅមកផងដែរ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងធុរកិច្ចនៃប្រទេសទាំងពីរ លោក Le Hoang Tai បានប្តេជ្ញាថា នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនវៀតណាមនិងហូឡង់ក្នុងការធ្វើអាជីវកម្មរួមគ្នាផងដែរ។

ទន្ទឹមនឹងនេះដែរ លោកក៏បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគតនឹងមានសកម្មភាពសហប្រតិបត្តិការជាច្រើនបន្ថែមទៀតរវាងនាយកដ្ឋានវៀតណាមនិងសមាគម FGSH ដូចជាការធ្វើជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម B2B រួមទាំងព្រឹត្តិការណ៍សម្រាប់ប្រតិភូពាណិជ្ជកម្មនិងវិនិយោគនៃភាគីទាំងពីរផងដែរ។ នៅក្នុងវេទិកានេះអង្គភាពអាជីវកម្មវៀតណាមបានណែនាំដល់អ្នកនាំចូលហូឡង់នូវផលិតផលជាច្រើនដែលត្រូវបានប្រើប្រាស់ក្នុងវិស័យផលិតផលខាងកីឡាដូចជា៖ សម្លៀកបំពាក់ ស្បែកជើងឧបករណ៍កីឡា ហើយអង្គភាពអាជីវកម្មរបស់ប្រទេសហូឡង់ក៏បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងលើផលិត ផលកីឡាដែលមានប្រភពមកពីប្រទេសវៀតណាមផងដែរ។

វាយតម្លៃពីផលប៉ះពាល់នៃកិច្ចព្រមព្រៀង EVFTA ចំពោះវិស័យពាណិជ្ជកម្មរវាងហូល្លង់និងវៀតណាម លោក Iwan Rutjens បានមានប្រសាសន៍ថាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី( FTA) ប្រទេសហូឡង់អាចលើកទឹកចិត្តក្រុមហ៊ុនជាច្រើនរបស់ខ្លួនឱ្យមានវត្តមាននៅក្នុងប្រទេសវៀតណាម និងជម្រុញការស្វែងយល់ឲ្យបានល្អថែមទៀតសម្រាប់ក្រុមហ៊ុនវៀតណាមដែលចង់ឈានចូលទីផ្សារហូឡង់ផងដែរ។ លើសពីនេះទៀត លោក Dirk Vinken ក៏បានឱ្យដឹងថា កិច្ចព្រមព្រៀង EVFTA នឹងនាំមកនូវផលប្រយោជន៍ដល់អាជីវកម្មរួមទាំងសហគ្រាសខ្នាតតូចនិងមធ្យមនៃប្រទេសទាំងពីរផងដែរ។ អង្គភាពអាជីវកម្មវៀតណាមនិង ហូឡង់នឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធនាំចូលលើទីផ្សាររបស់គ្នាទៅវិញទៅមកដោយហេតុនេះជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងថែមទៀតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត