កិច្ចព្រមព្រៀង EVFTA៖ ទាញយកប្រយោជន៍ពីឱកាសនិងដោះស្រាយបញ្ហាប្រឈមនានា

12:56 | 20/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទីផ្សារសហភាពអឺរ៉ុបដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ១៥.០០០ ពាន់លានដុល្លារអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេទី ២ របស់វៀតណាម។ ចំណាត់ថ្នាកនេះនឹងត្រូវបានធ្វើឱ្យប្រសើរឡើងនៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានហើយ ចាប់ផ្តើមដំណើរការលុបបំបាត់ពន្ធ ៩៩% លើទំនិញ។

«មហាវិថីនៃវិស័យពាណិជ្ជកម្មនិងវិនិយោគ” សម្រាប់សហភាពអឺរ៉ុបត្រូវបានបើកចេញ (រូបថត៖ tapchitaichinh)

«មហាវិថីនៃវិស័យពាណិជ្ជកម្មនិងវិនិយោគ” សម្រាប់សហភាពអឺរ៉ុបត្រូវបានបើកចេញ

នាព្រឹកថ្ងៃទី ១៨ ខែមិថុនារដ្ឋសភាវៀតណាមបានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការទទួល ស្គាល់និងអនុវត្តនៅវៀតណាមនូវសេចក្តីសម្រេចចិត្តរបស់ទីភ្នាក់ងារដោះស្រាយវិវាទវិនិយោគក្រោមកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុបនិងប្រទេសជាសមាជិក សហភាពអឺរ៉ុប (EVIPA)។ តាមលោក Pier Giorgio Aliberti ប្រធានក្រុមបេសកកម្ម សហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានអោយដឹងថាវៀតណាមកំពុងប្រឈមមុខនឹងគុណសម្បត្តិនិងឱកាសយ៉ាងច្រើន។ នាបច្ចុប្បន្ននៅក្នុងអាស៊ានមានតែ ប្រទេសវៀតណាមនិងសិង្ហបុរី ប៉ុណ្ណោះដែលមានកិច្ចព្រមព្រៀង FTA ជាមួយ EU ។ ទោះយ៉ាងណានៅពេលសិង្ហបុរីផ្តោត សំខាន់លើសេវាកម្ម វៀតណាមបែក្លាយទៅជាមជ្ឈមណ្ឌលនៃការផលិតទំនិញវិញ។ ហើយជា ការពិតបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ប្រទេសវៀតណាមដែលមាន កិច្ចព្រមព្រៀង EVFTA និង EVIPA គឺជាប្រទេសលេខមួយដែលមាន គុណសម្បត្តិក្នុងការ ឈានចូលទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។

ចែករំលែកទស្សនៈដូចគ្នា ប្រធាន EuroCham លោក Nicolas Audier បានមានប្រសាសន៍ ថាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះជានិមិត្តរូបនៃការទទួលស្គាល់និងផ្តល់ទុកចិត្តចំពោះវៀតណាមនៅពេលនេះជាប្រទេសទី ២ ក្នុងអាស៊ានដែល EU បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី។ វាបានសម្គាល់ការចាប់ផ្តើមថ្មីនៃទំនាក់ទំនងរវាងវៀតណាមនិង EU ។លោកបានជឿជាក់ថាកិច្ចព្រមព្រៀងនេះតំណាងឱ្យផលប្រយោជន៍ទៅវិញទៅមកពិតប្រាកដមិនត្រឹមតែសម្រាប់អាជីវកម្មអឺរ៉ុបនិងវៀតណាមប៉ុណ្ណោះទេថែមទាំងសម្រាប់ពលរដ្ឋនៃភាគីទាំងពីរផងដែរ។

គួរបញ្ជាក់ថាទីផ្សារសហភាពអឺរ៉ុបដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ១៥.០០០ពាន់ លាដុល្លារអាមេរិកគឺជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម។ ចំណាត់ថ្នាក នេះនឹងត្រូវបានធ្វើឱ្យប្រសើរឡើងនៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានហើយ ចាប់ផ្តើមដំណើរការលុបបំបាត់ពន្ធ ៩៩% លើទំនិញ។ ហើយ ២/៣ ពន្ធគយលើការ នាំចេញ របស់ EU នឹងត្រូវដកចេញភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមានខណៈ ដែលពន្ធ ប្រមាណ ៧១% នៃទំនិញវៀតណាមដែលនាំចេញទៅអឺរ៉ុបនឹងត្រូវបានដកចេញភ្លាមៗ តាម រយៈពេលពី ៧ ទៅ ១០ ឆ្នាំ។ ក្នុងនាមជាកិច្ចព្រមព្រៀងជំនាន់ថ្មី កិច្ចព្រមព្រៀង EVFTA ក៏រួមបញ្ចូលបទប្បញ្ញត្តិស្តីពីការការពារកម្មសិទ្ធិបញ្ញា សេរីភាពវិនិយោគ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ។

កិច្ចព្រមព្រៀង EVFTAចូលជាធូរមាននឹងជួយទាញយកប្រយោជន៍ពីឱកាសនិងដោះស្រាយបញ្ហាប្រឈមនានា (រូបថត៖ thoibaonganhang.vn)

ប្រសិទ្ធភាពប៉ុណ្ណាគឺអាស្រ័យលើការអនុវត្តប៉ុន្នឹង

លោក Tim Evans បាននិយាយថាអ្នកជំនាញរបស់ HSBC រំពឹងថា EVFTA អាចចូលរួម ចំណែកជាមធ្យម ០,១% ដល់កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងមួយឆ្នាំ ៗ (ចាប់ពី ០-០.៣%)។ ជាពិសេសវាយនភណ្ឌនិងស្បែកជើងនឹងក្លាយ ជាវិស័យដែលទទួល បានផលប្រយោជន៍ច្រើនបំផុតព្រោះពន្ធដែលបានដាក់លើតំបន់នេះគឺមានកម្រិតខ្ពស់បំផុត។ ឧទាហរណ៍នៅឆ្នាំ ២០១៩ វៀតណាមបាននាំចេញសម្លៀកបំពាក់និងស្បែកជើងជាង ៩ ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុបដោយមានអត្រាជាមធ្យម ៩% ។

លើសពីនេះទៀតការផ្លាស់ប្តូរពាណិជ្ជកម្មក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការផ្លាស់ប្តូរអភិបាលកិច្ចផងដែរ។ សាជីវកម្មអន្តរជាតិកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងដែលបង្ខំឱ្យពួកគេ ត្រួតពិនិត្យសង្វាក់ផ្គត់ផ្គង់ដោយធានាថាជំហាននីមួយៗឆ្លើយ តបទៅនឹងបទដ្ឋានបរិស្ថានសង្គមនិងអភិបាលកិច្ចពិសកលលោក (ESG) ។ ដើម្បីឱ្យអាជីវកម្មវៀតណាមដឹងពីសក្តានុពល របស់ពួកគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរដ្ឋាភិបាលចាំបាច់ត្រូវគាំទ្រឧស្សាហកម្ម គាំទ្រក្នុងការអនុវត្តស្តង់ដារពិភពលោក ណែនាំអាជីវកម្មអំពីក្របខ័ណ្ឌច្បាប់ថ្មី និងការប្តេជ្ញា ចិត្តរបស់ប្រទេសវៀតណាមក្នុងកិច្ចព្រមព្រៀង EVFTA (ដូចជាការប្តេជ្ញាចិត្ត លើបរិស្ថាន ការការពារកម្មសិទ្ធិបញ្ញានិងប្រភពដើម​​) ។

កំណត់ឱកាសនិងផលប្រយោជន៍ពីកិច្ចព្រមព្រៀងគឺធំធេងណាស់ប៉ុន្តែប្រធានស្ថានសេសកកម្មសហភាពអឺរ៉ុបប្រចាំនៅ វៀតណាម បានលើកឡើងថាការពិតនឹងកើតឡើងអាស្រ័យលើការ អនុវត្តតាមការសន្យានានា។ ចំពោះប្រទេសវៀតណាមលោក Pier Giorgio Aliberti បានសង្កត់ធ្ងន់ថាបញ្ហាប្រឈមមួយសម្រាប់រដ្ឋគឺដំណើរការនៃការកែទម្រង់ដើម្បីបង្កើតបរិយាកាសអំណោយផលនិងគោលនយោបាយសម្រាប់អង្គភាពអាជីវកម្មនិងវិនិយោគិនជាពិសេសការធ្វើឌីជីថលនូវនីតិវិធីនិងបែបទរដ្ឋបាលឱ្យបានសាមញ្ញនិងជាក់ស្តែងថែមទៀតផងដែរ។

ប្រធាន EuroCham បាននិយាយថាបន្ទាប់ពីការផ្តល់សច្ចាប័នជំហានបន្ទាប់គឺត្រូវធានាឱ្យ មានការអនុវត្តកិច្ចព្រមព្រៀង EVFTA យ៉ាងរលូននិងមានប្រសិទ្ធិភាព។ EuroCham រួមជាមួយអនុគណៈកម្មការមុខរបរចំនួន ១៧ ដែលតំណាងឱ្យសហគ្រាសជាសមាជិកជាង ១០០០ បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសហប្រតិបត្តិការជាមួយប្រទេស វៀតណាម ដើម្បី ធានាថាគ្រប់ភាគីទាំងអស់ដើម្បីអាចដោះសោសក្តានុពលពេញលេញរបស់ EVFTA នាពេលបច្ចុប្បន្ននេះនិងអនាគត ” - លោកបានសន្យាថា។

ពិណាស់ថា កិច្ចព្រមព្រៀង EVFTA និង EVIPA បាននាំមកនូវអត្ថប្រយោជន៍និងឱកាសជា ច្រើន។ ប៉ុន្តែមិនមែនដូច្នេះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងដំណើរការអនុវត្តបានបាត់បង់ ដោយធម្មជាតិឡើយ។ ជាមួយនឹងពាណិជ្ជកម្មបញ្ហាប្រឈមដែលកំពុងកើតឡើងទាក់ទងនឹង ដើមកំណើតការការពារពាណិជ្ជកម្មការនិងគេចពន្ធជាដើម។ ហើយជាមួយនឹងការវិនិយោគ គឺជាកំណែទម្រង់យន្តកាដែលចាំបាច់ដើម្បីទាក់ទាញលំហូរវិនិយោគដែលមានគុណភាពពីអឺរ៉ុបផងដែរ។

សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់នៅវៀតណាម (GIC / AHK វៀតណាម) វាយតម្លៃថាកិច្ចព្រមព្រៀង EVFTA មានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចអាល្លឺម៉ង់ពីព្រោះ ទំហំពាណិជ្ជកម្មរវាងអាល្លឺម៉ង់និងវៀតណាមបច្ចុប្បន្នមានប្រមាណ ១៤ ពាន់លានអឺរ៉ូ - ប្រហាក់ប្រហែល ស្មើនឹងប្រទេសកាណាដា។ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី ២ របស់ អាឡឺម៉ង់ក្នុងតំបន់អាស៊ានហើយមានក្រុមហ៊ុនអាឡឺម៉ង់ជាង ៤០០០ បាននាំចេញទៅ វៀតណាមក្នុងនោះ ៦៩% ជាសហគ្រាសធុនតូចនិងមធ្យមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត