យុគសម័យ -IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) និង WB (ធនាគារពិភពលោក) បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធតាមដ្ឋានសុខាភិបាលនិងវិធានការណ៍ប្រឆាំងនឹងការឆ្លង Covid -19 ក៏ដូចជាការរីករាលដាលនៃជំងឺរាតត្បាត នាពេលអនាគត។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
IMF និង WB កាលពីថ្ងៃទី ២ ខែមីនា បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្របណ្តាប្រទេសជាសមាជិក ក្នុងការដោះស្រាយគ្រោះមហន្តរាយមនុស្សធម៌ និងផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពី Covid -19 ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ IMF និង WB បានឲ្យដឹងថា អង្គការទាំងពីរនេះប្រើឧបករណ៍ដែលអាចប្រើបាន ក្នុងនោះមានការផ្តល់ជំនួយបន្ទាន់ និងការផ្តល់យោបល់នូវគោលនយោបាយនិងជួយគាំទ្រខាងបច្ចេកទេស។
យោងតាមសេចក្តីថ្លែងការណ៍នេះដែរ អង្គការហិរញ្ញវត្ថុពហុភាគីទាំងពីរនេះមានយន្តការហិរញ្ញប្បទានយ៉ាងឆាប់រហ័សនិងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ដើម្បីឆ្លើយតបនឹងតម្រូវការជាច្រើន។
IMF និង WB សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធតាមដ្ឋានសុខាភិបាលនិងវិធានការណ៍ប្រឆាំងនឹងការឆ្លង Covid -19 ក៏ដូចជាការរីករាលដាលនៃជំងឺរាតត្បាត នាពេលអនាគត។ អង្គការហិរញ្ញវត្ថុទាំងពីរនេះក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាចាំបាច់ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺ Covid -19 ទៅលើសុខាភិបាលនិងសេដ្ឋកិច្ចពិភពលោក។
សេចក្តីថ្លែងការណ៍ខាងលើត្រូវបានប្រកាសចេញក្នុងបរិបទនៃការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតែការរីករាល ដាលនៃ Covid -19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើអាជីវកម្មនិងការធ្វើដំណើររបស់ប្រជាជនមានកំរិតព្រំដែន។
ថ្មីៗនេះ IMF បានបន្ទាបការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចពិភពលោកមកចុះដល់ ៣,២% ទាបជាង ០,១ % បើសិនប្រៀបធៀននឹងការព្យាករណ៍បានដាក់ចេញក្នុងខែមករា។
ជំងឺ Covid -19 បានចាប់ផ្តើមនៅក្នុងប្រទេសចិន នៅចុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្ននេះប៉ះពាល់ដល់ប្រទេសនិងដែនដីចំនួន ៧៦។ គិតត្រឹមថ្ងៃទី ៣ ខែមីនា មានមនុស្សសរុបចំនួន ៩០.៨៩៩ នាក់បានឆ្លង និង ៣.១១៦ នាក់បានស្លាប់ដោយសារជម្ងឺ Covid -19 ។ មនុស្សបានជាសះស្បើយនិងអនុញ្ញតិឲ្យចេញពីមន្ទីរពេទ្យចំនួន ៤៨.០០២ ករណី /
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន