ធនាគារពិភពលោក (WB) ផ្តល់អនុសាសន៍ដល់ប្រទេសវៀតណាមក្នុងការចាត់វិធានការជាបន្ទាន់នៅចំពោះមុខបញ្ហាគ្រោះមហន្តរាយធម្មជាតិ

12:19 | 15/11/2020

នាពេលថ្មីៗនេះធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍ស្តីពីហានិភ័យ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនៅតំបន់ជាប់ឆ្នេរសមុទ្រនៃភាគកណ្តាលប្រទេសវៀតណាម ដែលក្នុងនោះអំពាវនាវរដ្ឋាភិបាលវៀតណាមចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ “ដើម្បីធានាល្បឿនកំណើននាពេលអនាគតនៅចំពោះមុខបញ្ហាហានិភ័យគ្រោះមហន្តរាយធម្មជាតិ” ។

ទិដ្ឋភាពនៃការបាក់ដីនៅឯវារីអគ្គិសនី Rao Trang ៣ ស្រុក Phong Dien ខេត្ត Thua Thien Hue បានកើតឡើងកាលពីខែតុលា។ - រូបថត៖ VNA

របាយការណ៍បានអះអាងថា វិធានការណ៍នាពេលបច្ចុប្បន្នរបស់រដ្ឋាភិបាលវៀតណាម គឺគួរឱ្យចាប់អារម្មណ៍ណាស់ ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែរាល់វិធានការណ៍នៅតែមិនគ្រប់គ្រាន់នៅឡើយ ដើម្បីឆ្លើយតបនឹងហានិភ័យទាំងអស់នាពេលបច្ចុប្បន្នទេ។

ទន្ទឹមនឹងនេះដែរ របាយការណ៍នេះក៏បានលើកឡើងពីហេតុផលចំនួន ៣ យ៉ាងដែលញ៉ាំងឲ្យមានហានិភ័យទាំងនេះ។ មួយគឺអត្រានៃការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ; ទីពីរគឺការអភិវឌ្ឍសេដ្ឋកិច្ច និងទីបីគឺការប្រែប្រួលអាកាសធាតុ។

ដើម្បីធានាថាប្រទេសវៀតណាមអាចបន្តអភិវឌ្ឍន៍ប្រកបដោយជោគជ័យ វាចាំបាច់ត្រូវពិចារណាលើសមត្ថភាពនៃការស្តារឡើងវិញក្រោមលក្ខណៈប្រព័ន្ធថែមទៀតលើគ្រប់វិស័យចាប់ពីវិស័យកសិកម្ម ចិញ្ចឹមជលផល ទេសចរណ៍ សេវាសាធារណៈ សាលារៀននិងមន្ទីរពេទ្យជាដើមផងដែរ៕

(ប្រភពព័ត៌មាន: vovowolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត