ធនាគារពិភពលោក (WB) វាយតម្លៃថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានភាពរឹងមាំនៅចំពោះមុខនៃវិបត្ដិខាងក្រៅ

16:09 | 01/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - របាយការណ៍របស់ធនាគារពិភពលោក (WB) បានបញ្ជាក់ថា ទោះបីមានការរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (COVID-19) និងរាល់ការរំខាននាពេលបច្ចុប្បន្ននៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានភាពរឹងមាំជាបណ្តោះអាសន្នដដែលក្នុងបរិបទនៃវិបត្តិនៅខាងក្រៅផងដែរ។

ធនាគារពិភពលោក (WB) វាយតម្លៃថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានភាពរឹងមាំនៅចំពោះមុខនៃវិបត្ដិខាងក្រៅ

នាថ្ងៃទី ៣១ ខែមីនា ធនាគារពិភពលោក បានចេញផ្សាយរបាយការណ៍ធ្វើបច្ចុប្បន្នភាពព័ត៌មាននូវសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដោយមានចំណងជើងថាអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកក្នុងអំឡុង សភាពការណ៍ជម្ងឺឆ្លងកូវីដ១៩។

របាយការណ៍នេះបានបញ្ជាក់ថា ទោះបីមានឥទ្ធិពលពីការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩នៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកក៏ដោយក៏ប៉ុន្តែសេដ្ឋកិច្ ចវៀតណាមនៅតែមានភាពរឹងមាំជាបណ្តោះអាសន្នចំពោះវិបត្ដិខាងក្រៅក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២០ ផងដែរ។

បើវាតតម្លៃតាមទិសវិជ្ជមាន វៀតណាមមានឧត្តមភាពដោយសារទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដែលគ្រោងនឹងចូលជាធរមាននាពេលខាងមុខ។ យោងតាមការប៉ាន់ស្មានជាបឋមបានបង្ហាញថាអត្រាកំណើនសេដ្ឋកិច្ចអាចនឹងថយចុះប្រមាណ ៤,៩% ក្នុងឆ្នាំ ២០២០។

ក្នុងរយៈពេលមធ្យម កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកអាត្រា ៧.៥ % នៅឆ្នាំ ២០២១ និងស្ថិតនៅអាត្រាប្រមាណ ៦.៥ % នៅឆ្នាំ ២០២២ ដោយសារការធ្វើឱ្យប្រសើរឡើងនូវតម្រូវការខាងក្រៅ សេវាកម្ម ផលិតកម្មនិង កសិកម្ម ត្រូវបានស្ដារឡើងវិញបន្តិចម្តងៗផងដែរ។

ធនាគារពិភពលោកបានជឿជាក់ថាក្នុងរយៈពេលខាងមុខនេះ វៀតណាមអាចគ្រប់គ្រងហានិភ័យខាងក្រៅតាមរយៈការធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្មធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនិងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិជំនាន់ថ្មីជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchitaichinh.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត