ធនាគារពិភពលោក (WB) ៖ វៀតណាមគឺជាប្រទេសមួយដែលមានកម្លាំងមាំមួនក្នុងការពុះពាររាល់ការលំបាក

13:31 | 28/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធានក្រុមសេដ្ឋកិច្ចវិទូនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Jacques Morisset បានវាយតម្លៃថាវៀតណាមកំពុងធ្វើកំណែទម្រង់ដែលត្រូវបានរំពឹង ថានឹងជួយឲ្យ “ មានការផ្លាស់ប្តូរយ៉ាងវិជ្ជមាន” សម្រាប់ការបង្កើតកម្លាំងចលករលើវិស័យសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត។

ធនាគារពិភពលោក (WB) ៖ វៀតណាមគឺជាប្រទេសមួយដែលមានកម្លាំងមាំមួនក្នុងការពុះពាររាល់ការលំបាក

«រាល់វិបត្តិន៍គឺសុទ្ធសឹងតែបាននាំមកនូវឱកាសជាក់ស្ដែងដល់វៀតណាម ហើយខ្ញុំគិតថាវៀតណាមជាប្រទេសមួយដែលមានកម្លាំងមាំមួនល្អមួយក្នុងការពុះពាររាល់ស្ថានភាពលំបាកដែលបានកើតមានឡើងផងដែរ»។ នេះបើយោងតាមប្រធានក្រុមសេដ្ឋកិច្ចវិទូ នៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Jacques Morisset នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ដីពី និន្នាការសេដ្ឋកិច្ចដែលនឹងវិវឌ្ឍន៍ក្នុងដំណាក់កាលក្រោយពីវិបត្តិន៍ជំងឺកូវីដ ១៩។

ទន្ទឹមនឹងនេះដែរ លោក Jacques Morisset បានចាត់ទុកថាវៀតណាមកំពុងធ្វើកំណែទម្រង់ដែលត្រូវបានគេរំពឹងថានឹងជួយឲ្យមានការ “ផ្លាស់ប្តូរយ៉ាងវិជ្ជមាន” សម្រាប់ការបង្កើតកម្លាំងចលករលើវិស័យសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកបានចាត់ទុកថា ទម្រង់សេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅ គឺជាសក្ខីភាពយ៉ាងច្បាស់លាស់បំផុតដែលបញ្ជាក់ពីការការវាយតម្លៃនេះតែម្តង។ ហេតុនេះហើយល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមជានិច្ចកាលជាប់ក្នុងចំណាត់ថ្នាក់នាំមុខគេនៅលើពិភពលោក ពោលគឺជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីចិន។ ម៉្យាងវិញទៀត សន្ទុះកំណើននេះក៏ជួយឲ្យវិស័យសេដ្ឋកិច្ចបង្កើតផលិតផលនិងការងារធ្វើជាច្រើនថែមទៀត។ អាចនិយាយបានថាវៀតណាមគឺជាប្រទេសមានវិស័យសេដ្ឋកិច្ចមួយក្នុងចំណោមវិស័យសេដ្ឋកិច្ចទើបតែរីកចម្រើនថ្មិប្រកបដោយជោគជ័យបំផុតនៅលើពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: /tintuc1.com/)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត