Trending now

វេទិកាអាស៊ាន - នូវែលសេឡង់លើកទី ២៨

12:36 | 25/03/2021

នាព្រឹកថ្ងៃទី ២៣ ខែមីនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់វៀតណាម (SOM) ប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រធាន SOM នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងនូវែលសេឡង់បានចូលរួម កិច្ចសន្ទនាអាស៊ាន - នូវែលសេឡង់លើកទី ២៨ តាមប្រព័ន្ធវីដេអូ។

វេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ ដើម្បីស្តារនិងរក្សាកំណើនប្រកបដោយចីរភាព» វេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ ដើម្បីស្តារនិងរក្សាកំណើនប្រកបដោយចីរភាព»
វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥ វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៥
វេទិកាអាស៊ាន - នូវែលសេឡង់លើកទី ២៨
វេទិកាអាស៊ាន - នូវែលសេឡង់លើកទី ២៨

អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ ប្រធាន SOM នូវែលហ្សេឡង់លោក Alison Mann បានបញ្ជាក់នូវការគោរពទំនាក់ទំនងជាមួយអាស៊ានដោយបានប្តេជ្ញាបន្តធ្វើជាដៃគូដ៏សកម្មរបស់អាស៊ានក្នុងក្របខ័ណ្ឌ នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ានក្នុងតំបន់។ នូវែលសេឡង់បានបញ្ជាក់ថានឹងបន្តគាំទ្រអាស៊ានដើម្បីបង្កើនសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដូចជាជំរុញការស្តារឡើងវិញប្រកបដោយចីរភាពផងដែរ។

ចំពោះផែនការធ្វើសកម្មភាពសម្រាប់ដំណាក់កាលថ្មី២០២១-២០២៥នោះ អាស៊ាននិងនូវែលសេឡង់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រមូលផ្តុំធនធានជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការអប់រំ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាក់អនុតំបន់ និងបង្រួញគម្លាតអភិវឌ្ឍន៍។

ទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ាភាគីទាំងពីរបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ ភាពតានតឹងនិងអំពើហឹង្សា ធានាសុវត្ថិភាពដល់ប្រជាជន។ ទន្ទឹមនឹងនេះ ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមីយ៉ាន់ម៉ាពង្រឹងការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាព ធ្វើឱ្យស្ថានការណ៍មានស្ថេរភាព រក្សាដំណើរការប្រជាធិបតេយ្យ។

ក្នុងនាមបណ្តាប្រទេសអាស៊ាន ដែលថ្លែងអំពីកិច្ចសហប្រតិបត្តិការសមុទ្រនោះ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា៖ អាស៊ាន និងនូវែលសេឡង់ចាំបាច់ត្រូវពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ សំដៅជំរុញកិច្ចសន្ទនា កសាងជំនឿទុកចិត្ត គោរពច្បាប់អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រប្រកបដោយចីរភាពនិងសម្របសម្រួលដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពនូវប្រតិបត្តិការនៃយន្តការនិងក្របខ័ណ្ឌសហប្រតិបត្តិការសមុទ្រក្នុងតំបន់ ធានា បរិយាកាសសន្តិភាព សន្តិសុខ ស្ថេរភាពក៏ដូចជាសម្របសម្រួលការស្តារឡើងវិញនិងកំណើនប្រកបដោយចីរភាពផង ដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតរបស់វៀតណាមប្រកបដោយភាពឆ្លាតវៃ សុវត្ថិភាព និងនិរន្តរភាព
នាវាទេសចរណ៍ "គ្មានកាបូន" ដំបូងបង្អស់របស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ
រដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជា ចូលរួមសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី
កម្ពុជា​ស្នើ​វិធីសាស្ត្រ​បី​យ៉ាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ
កងទ័ពឡាវ-វៀតណាម-កម្ពុជាឯកភាពលើខ្លឹមសារសហប្រតិបត្តិការចំនួន៥