យុគសម័យ - លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងថា ក្នុងបរិបទបរិយាកាសក្នុងតំបន់និងអន្តរជាតិនៅតែវិវត្តន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានប្រទេសនានាចាំបាច់ត្រូវបង្កើនការធ្វើកិច្ចសន្ទនា កសាងទំនុកទុកចិត្ត គោរពច្បាប់ ធានានូវការគោរពច្បាប់ជាចម្រង ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលបង្កលក្ខណៈអំណោយផលដល់កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
![]() |
![]() |
![]() |
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម។ |
នាថ្ងៃទី ១៧ ខែមីនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម រួមជាមួយប្រធានអាស៊ាន SOM នៃប្រទេសដទៃនិងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោក Justin Hayhurst បានអញ្ជើញចូលរួមវេទិកាអាស៊ាន - អូស្រ្តាលីលើកទី ៣៣ តាមប្រព័ន្ធវីដេអូ។
បណ្តាប្រទេសអាស៊ានស្វាគមន៍ការប្តេជ្ញាចិត្តនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អូស្រ្តាលី។ ប្រទេសនេះចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញកិច្ចសន្ទនារក្សាកិច្ចសហប្រតិបត្តិការស្ថេរភាពអភិវឌ្ឍន៍វិបុលភាពក្នុងតំបន់និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកំពុងកើតឡើង។
ភាគីទាំងពីរបានឯកភាពអនុវត្តផែនការសកម្មភាពអាស៊ាន - អូស្ត្រាលី ២០២០-២០២៤ ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនការអប់រំការការពារបរិស្ថានការប្រែប្រួលអាកាសធាតុការគ្រប់គ្រងគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អនុតំបន់និងគំលាតនៃការអភិវឌ្ឍរួម។
អាស៊ាននិងអូស្រ្តាលីបានអះអាងថានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនិងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ រាប់បញ្ចូលទាំងសន្តិសុខនិងស្ថេរភាពនៅសមុទ្រខាងកើត ដែលជាបណ្តាញសំខាន់ពិភពលោកដែលមានហានិភ័យនៃការបង្កអស្ថិរភាពភាពស្មុគស្មាញនិងការព្រួយបារម្ភ។
ក្នុងនាមបណ្តាប្រទេសជាសមាជិកអាស៊ានថ្លែងសុន្ទរកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថាក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងតែរងផលប៉ះពាល់ដ៏ស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែអាស៊ាននិងអូស្រ្តាលីចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការរក្សាបាននូវសន្ទុះតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងសហការឲ្យបានមានប្រសិទ្ធភាពនិងជាក់ស្តែងថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀង CPTPP ដែលចូលរួមចំណែកក្នុងការរក្សាការបើកចំហទីផ្សារ ក៏ដូជជាការរក្សាស្ថេរភាពចង្វាក់ផ្គត់ផ្គង់ ជួយគាំទ្រដល់អង្គភាពអាជីវកម្មនិងជំរុញការស្តារឡើងវិញ។
![]() |
វេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ ដើម្បីស្តារនិងរក្សាកំណើនប្រកបដោយចីរភាព» |
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងថា ក្នុងបរិបទបរិយាកាសក្នុងតំបន់និងអន្តរជាតិនៅតែវិវត្តន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានប្រទេសនានាចាំបាច់ត្រូវបង្កើនការធ្វើកិច្ចសន្ទនា កសាងទំនុកទុកចិត្ត គោរពច្បាប់ ធានានូវការគោរពច្បាប់ជាចម្រង ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលបង្កលក្ខណៈអំណោយផលដល់កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
ក្នុងនាមជាដៃគូទីមួយរបស់អាស៊ាន (បង្កើតទំនាក់ទំនងតាំងពីឆ្នាំ ១៩៧៤) អូស្ត្រាលីតែងតែជាដៃគូសំខាន់មួយរបស់អាស៊ាន។ ដោយមានគោលនយោបាយជាប់លាប់នៃការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ានអូស្រ្តាលីគាំទ្រយ៉ាងខ្លាំងដល់មជ្ឈិមរបស់អាស៊ានក៏ដូចជាចូលរួមក្នុងការកសាងដំណើរការកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ាននៅក្នុងតំបន់៕
Vietnamplus
មតិពីមិត្តអ្នកអាន