Trending now

វៀតណាមធ្វើជាសហប្រធាននៃកិច្ច​ប្រជុំគណៈកម្មាធិការ​សហប្រតិបត្តិការ​ចម្រុះអាស៊ាន - ជប៉ុន

09:29 | 25/03/2021

នៅថ្ងៃទី ២៣ ខែមីនាកិច្ចប្រជុំលើកទី ១៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន (AJJCC) បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូអញ្ជើញចូលរួមកិច្ចប្រជុំនេះ ភាគីអាស៊ានមានវត្តមានគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន (CPR) និងលេខាធិការដ្ឋានអាស៊ាន។

បណ្ដាដៃគូបានអះអាងពីការអភិវឌ្ឍទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​អាស៊ាន បណ្ដាដៃគូបានអះអាងពីការអភិវឌ្ឍទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​អាស៊ាន
ទីភ្នាក់ងារ សហប្រតិបត្តិការ អន្ដរជាតិ កូរ៉េខាងត្បូង បរិច្ចាគសម្ភារៈបង្ការកូវិដ១៩ ជូនដល់មន្ទីរពេទ្យខ្មែរ-សូវៀត និងពេទ្យកុមារជាតិ ទីភ្នាក់ងារ សហប្រតិបត្តិការ អន្ដរជាតិ កូរ៉េខាងត្បូង បរិច្ចាគសម្ភារៈបង្ការកូវិដ១៩ ជូនដល់មន្ទីរពេទ្យខ្មែរ-សូវៀត និងពេទ្យកុមារជាតិ
វៀតណាមធ្វើជាសហប្រធាននៃកិច្ច​ប្រជុំគណៈកម្មាធិការ​សហប្រតិបត្តិការ​ចម្រុះអាស៊ាន - ជប៉ុន
វៀតណាមធ្វើជាសហប្រធាននៃកិច្ច​ប្រជុំគណៈកម្មាធិការ​សហប្រតិបត្តិការ​ចម្រុះអាស៊ាន - ជប៉ុន។

គណៈប្រតិភូជប៉ុនដឹកនាំដោយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ានលោក Chiba Akira ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនសម្រាប់អាណត្តិ ២០១៨-២០២១ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន និងឯកអគ្គរដ្ឋទូតជប៉ុន លោក Chiba Akira បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

អង្គប្រជុំបានកត់សំគាល់ថាបណ្ដាកម្មវិធីសហប្រតិបត្តិការអាស៊ាន - ជប៉ុននៅតែបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព បើទោះបីមានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ថ្លែងនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានអបអរសាទរចំពោះការដែលជប៉ុនបានជួយឧបត្ថម្ភដល់គម្រោងចំនួន ១១ ក្នុងក្របខ័ណ្ឌនៃផែនការការងារដំណាក់កាលទី ៣ ហើយស្នើ ឲ្យ ជប៉ុនបន្តចូលរួមចំណែកក្នុងផែនការការងារដំណាក់កាលទី ៤ តាមរយៈគម្រោងថ្មីៗ និងជាក់ស្ដែងផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦