Trending now

ទីភ្នាក់ងារ សហប្រតិបត្តិការ អន្ដរជាតិ កូរ៉េខាងត្បូង បរិច្ចាគសម្ភារៈបង្ការកូវិដ១៩ ជូនដល់មន្ទីរពេទ្យខ្មែរ-សូវៀត និងពេទ្យកុមារជាតិ

17:36 | 08/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

សម្ភារៈដែលបានផ្តល់ជូនដោយទីភ្នាក់ងារ KOICA ផ្តល់ជូននេះរួមមាន៖ ម៉ាស់ពេទ្យចំនួន ១០ម៉ឺន, ម៉ាស់អិន៩៥ (N95) ចំនួន ៤,៥០០ម៉ាស់, ជែលលាងដៃសម្លាប់មេរោគចំណុះ ៥០០មិល្លីលីត្រចំនួន ២,០០០ដប ហើយនិងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនផងដែរ។ ដោយឡែកសមាគមន៍ CAMKAA ក៏បានផ្តល់ជូនម៉ាស់ពេទ្យចំនួន ២ម៉ឺនម៉ាស់បន្ថែមទៀត។

KOICA ផ្តល់សម្ភារបង្ការមេរោគកូវីដ១៩ ជូនមន្ទីរពេទ្យខ្មែរ-សូវៀត និងពេទ្យកុមារជាតិ

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ពិធីប្រគល់សម្ភារបង្ការមេរោគកូវីដ១៩ បានធ្វើឡើង ក្រោមអធិបតីភាពលោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យប្រទេសកម្ពុជា, លោក អ៉ឹម សួរ ប្រធានសមាគមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA), លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ។

KOICA បានអះអាងថា ការផ្តល់សម្ភារនេះ ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យថ្នាក់ជាតិទាំងពីរក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ និងដើម្បីធានាសុខសុវត្ថិភាពដល់អ្នកជំងឺក៏ដូចជាបុគ្គលិកមន្ទីរពេទ្យផងដែរ។

សម្ភារៈដែលបានផ្តល់ជូនដោយទីភ្នាក់ងារ KOICA ផ្តល់ជូននេះរួមមាន៖ ម៉ាស់ពេទ្យចំនួន ១០ម៉ឺន, ម៉ាស់អិន៩៥ (N95) ចំនួន ៤,៥០០ម៉ាស់, ជែលលាងដៃសម្លាប់មេរោគចំណុះ ៥០០មិល្លីលីត្រចំនួន ២,០០០ដប ហើយនិងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនផងដែរ។ ដោយឡែកសមាគមន៍ CAMKAA ក៏បានផ្តល់ជូនម៉ាស់ពេទ្យចំនួន ២ម៉ឺនម៉ាស់បន្ថែមទៀត។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក ទីភ្នាក់ងារ KOICA បាននឹងកំពុងតែជួយដល់ក្រសួងសុខាភិបាលលើជំហានទី១ នៃគម្រោងការពារស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះស្រាប់ តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC)។

ជំហានទី២នៃគម្រោងនឹងចាប់ផ្តើមជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០២០នេះ ដោយមានទឹកប្រាក់ជំនួយសរុបចំនួន ៨.៥លានដុល្លាអាមេរិក សម្រាប់រយៈពេល៦ឆ្នាំ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦