Trending now

បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក

10:48 | 24/03/2021 ឌីណា

ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនង វៀតណាម-អាមេរិកសម្រេច បានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងកាន់តែស៊ីជម្រៅ។

វៀតណាម-អាមេរិកជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ វៀតណាម-អាមេរិកជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ
វៀតណាមជឿជាក់ថាទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍប្រកបដោយផ្លែផ្កា វៀតណាមជឿជាក់ថាទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍប្រកបដោយផ្លែផ្កា
បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក
អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ vov.vn)

នាថ្ងៃទី ២២ មីនា ថ្លែងនៅកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Kurt Campbell អ្នកសម្របសម្រួលតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ចំណុះក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យនិងម្ចាស់ការ ការធ្វើពហុភាវូបនីយ កម្មនិងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេសរបស់ វៀតណាម ក្នុងនោះ យកចិត្តទុកដាក់ ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក ព្រមទាំងត្រៀម ខ្លួនជាស្រេចជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងសន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងវិបុលភាពនៅតំបន់និងលើពិភពលោកផងដែរ។ ចំណែកឯ លោក Kurt Campbell បានអះអាងថា អាមេរិកបន្តយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់ឲ្យភាគីទាំងពីរសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ថែមទៀតក្នុងយន្តការតំបន់និងអន្តរជាតិនានា អំពីបញ្ហាដែលប្រទេសទាំងពីរមានការ យកចិត្តទុកដាក់ដូចគ្នា។

ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិកសម្រេច បានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាពនិងកាន់តែស៊ីជម្រៅ។ ដោយ ឈរលើមូលដ្ឋានគ្រឹះទំនាក់ទំនងដែលភាគីទាំងពីរបាន ខិតខំកសាងឡើងក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ក៏ដូចជាឈរលើមូលដ្ឋាននិង គោលការណ៍ “គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងប្រព័ន្ធ នយោបាយរបស់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក” នោះ ទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាជាងទៀតនាពេលខាងមុខ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី