Trending now

បន្តជំរុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យរីកចម្រើនលើគ្រប់វិស័យ

16:05 | 24/06/2020

នៅក្នុងជំនួបជាមួយលោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាមនាថ្ងៃទី២៣ មិថុនា នៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានចែករំលែកអំពី សក្ដានុភាពនិងទិសដៅអភិវឌ្ឍរបស់ទីក្រុងហូជីមិញនាពេលខាងមុខ។

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink (រូបថត៖ TTXVN)

លោក Nguyen Thien Nhan មានគោលបំណងចង់ឲ្យសហគ្រាសអាមេរិកចូលរួម ឲ្យកាន់តែច្រើនថែមទៀតក្នុងដំណើរការកសាង អភិវឌ្ឍទីក្រុង ជាពិសេសគឺ ក្នុងគម្រោងកសាងនគរឆ្លាតវៃ នគរច្នៃប្រឌិតនៅភាគខាងកើត។

ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានសង្កត់ ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកំពុងដើរតួនាទីដ៏ សំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងអាមេរិកនិងវៀតណាម ដោយមានសហគ្រាសអាមេរិកជាច្រើនបានរួមចំណែកយ៉ាងសកម្មទៅក្នុង ដំណើរការកសាងនិងអភិវឌ្ឍទីក្រុងហូជីមិញ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានជំរុញយ៉ាងសកម្មចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការ ទូតប្រជាជន សុខាភិបាលនិងអប់រំទៀតផង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា