Trending now

វៀតណាមធានានឹងផ្គត់ផ្គង់អង្ករដល់ហ្វីលីពីនប្រកបដោយយូរអង្វែង និងស្ថិរភាព

07:31 | 20/03/2021

នារសៀលថ្ងៃទី ១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម​ លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម លោក Meynardo Los Banos Montealegre ។

វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ
តម្លៃនាំចេញអង្កររបស់វៀតណាមបន្តកើនឡើង តម្លៃនាំចេញអង្កររបស់វៀតណាមបន្តកើនឡើង
វៀតណាមធានានឹងផ្គត់ផ្គង់អង្ករដល់ហ្វីលីពីនប្រកបដោយយូរអង្វែង និងស្ថិរភាព
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម លោក Meynardo Los Banos Montealegre (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន។ លោកបានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ វៀតណាម ក្នុងការធានាការផ្គត់ផ្គង់អង្ករដល់ហ្វីលីពីនប្រកបដោយយូរអង្វែង និងស្ថិរភាព។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសេចក្ដីថ្លែងការណ៍របស់ហ្វីលីពីនស្តីពី​សមុទ្រខាងកើត។ ចំពោះការរៀបចំការរំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហ្វីលីពីន លោកនាយករដ្ឋមន្រ្តីបានថ្លែងថា នេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីររឹតបន្តឹងទំនាក់ទំនង និងដំឡើងទំនាក់ទំនង។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលជាមួយក្រសួងស្ថាប័ននានារបស់ប្រទេសវៀតណាមដើម្បីរៀបចំសកម្មភាពឲ្យបានច្រើន។ លោកនាយករដ្ឋមន្រ្តីបានបង្ហាញការជឿជាក់ ថា លោកឯកអគ្គរដ្ឋទូតនឹងបំពេញតួនាទីរបស់ខ្លួននៅវៀតណាមប្រកដដោយជោគជ័យ។

លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វៀតណាមដែលបានជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនដោយជោគជ័យ និងផ្តល់ជំនួយមនុស្សធម៌។ លោក ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានផ្តល់សំភារៈបរិក្ខារពេទ្យជូនប្រជាជនដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ផងដែរ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា