Trending now

ជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅខេត្តកណ្តាល

16:10 | 16/03/2021 ឌីណា

យុគសម័យ - ទឹកប្រាក់ចំនួន ១០០០ ដុល្លារត្រូវបានផ្ទេរទៅ​ដល់​លោក Tran Tu Lap (Tan Unra) ប្រធានស្តីទីសមាគមខ្មែរ - វៀតណាម នៃខេត្ត​កណ្តាល នៅព្រឹកថ្ងៃទី ១៥ ខែមីនា ​ដើម្បី​ជួយគាំទ្រ​ដល់ប្រជាពលរដ្ឋ​មមានដើមកំណើតវៀតណាម​ឱ្យបានទាន់​ពេលវេលា។

ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19 ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19
ខេត្ត An Giang៖ បរិច្ចាកមីកញ្ចប់ចំនួន ៣០០០ កេសដល់ខេត្តចំនួន ២ រួមមាន៖ ខេត្តតាកែវនិងខេត្តកណ្តាលដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខេត្ត An Giang៖ បរិច្ចាកមីកញ្ចប់ចំនួន ៣០០០ កេសដល់ខេត្តចំនួន ២ រួមមាន៖ ខេត្តតាកែវនិងខេត្តកណ្តាលដែលរងផលប៉ះពាល់ដោយទឹកជំនន់
ជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅខេត្តកណ្តាល
លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។ (រូបថត៖ VNA)

នៅថ្ងៃទី ១៥ ខែមិនា ឆ្លើយតបនឹងការអំពាវនាវរបស់សមាគមខ្មែរ - វៀតណាម នៅព្រះរាជាណាចក្រកម្ពុជានិងសមាគមខ្មែរ - វៀតណាម​​នៃ​ខេត្តកណ្តាល​ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំ​នៅខេត្តព្រះសីហនុបានសម្របសម្រួលជាមួយសប្បុរសជនមានដើមកំណើតវៀតណាម បានផ្ទេរ​ទឹកប្រាក់ចំនួន ១០០០ ដុល្លារ​អាមេរិក ដើម្បី​ជួយគាំទ្រ​បន្ទាន់ដល់​ប្រជាជន​ចំនួន ២១៩ គ្រួសារ​ដែលមានដើមកំណើត​វៀតណាម​ នៅ​ឃុំព្រែកទម្លាប់ ស្រុក​លើកដែក​ ​ខេត្តកណ្តាល​ មានស្ថានភាពលំបាក​និងត្រូវអនុវត្ត​វិធានការ​​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ដើម្បីទប់ស្កាត់ នឹងការរីក​រាលដាលនៃជំងឺ COVID-19 ។

លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា“ ជីវិតរបស់ប្រជាជនមាន​ដើម​កំណើតវៀតណាមជាច្រើន នៅព្រះរាជាណាចក្រ​កម្ពុជា​មាន​ស្ថានភាពរស់នៅពិបាក ហើយបច្ចុប្បន្ននេះ​ពួកគេ​ត្រូវអនុវត្ត​វិធានការ​ដាក់ឲ្យនៅដាច់ដោយឡែក​ ដូច្នេះ​ជីវភាពរបស់ពួកគេ​កាន់តែពិបាកជាង។ ខេត្តកណ្តាល​មិនស្ថិតក្នុង​តំបន់កុងស៊ុល​ដែលអគ្គកុងស៊ុលទទួលបន្ទុកក៏ដោយ ប៉ុន្តែ​ស្ថានអគ្គកុងស៊ុល​អំពាវនាវប្រមូលបងប្អូនបគ្គុលិកនិងមន្ត្រី ក្នុងស្ថាប័នរៃអង្គាស​បាន​ទឹកប្រាក់ចំនួន ៧០០ ដុល្លារ។

“នៅពេលដឹងថា យើងរៀបចំពិធី រៃអង្គាសប្រាក់នេះ​ លោកស្រី​ Kim Chang ដែលជាសប្បុរសជន​ដែលមានដើមកំណើត​វៀតណាម​បាន​រួមវិភាគទានទឹកប្រាក់ចំនួន ៣០០ ដុល្លារ ដើម្បីរួមជាមួយ​ ស្ថានអគ្គកុងស៊ុល និងគាំទ្រដល់ប្រជាជនមាន​ដើម​កំណើត​វៀតណាមដែលមានស្ថានភាពរស់នៅលំបាក។ ទឹកប្រាក់សរុបចំនួន ១០០០ ដុល្លារ​ត្រូវបាន​ផ្ទេរទៅ​ដល់​លោក Tran Tu Lap ប្រធានស្តីទីសមាគមខ្មែរ - វៀតណាម នៃ​ខេត្ត​កណ្តាល ​នៅព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១ ដើម្បី​ជួយឧបត្ថម្ភ​ទាន់ពេលវេលាដល់ប្រជាជន​មានដើមកំណើតវៀតណាម” ។

យោងតាមស្ថានអគ្គកុងស៊ុល ខេត្ត ព្រះសីហនុ​បានចាត់ទុក​ដូចជាចំណុចដ៏ក្តៅក្នុងចំណោមចំណុចក្តៅទាំងបីនៅក្នុងប្រទេសកម្ពុជាអំពីចំនួនសរុបនៃការឆ្លងជំងឺ COVID-19 ក្នុង​រលក​ឆ្លង​ជំងឺនេះ​លើកទីបី (ត្រូវបានគេស្គាល់ផងដែរថា“ ព្រឹត្តិការណ៍​សហគមន៍​នៅថ្ងៃទី ២០ ខែកុម្ភៈ”) ដែលមានចំនួនករណីផ្ទុកជំងឺ Covid-19 សរុប ១៣៣ នាក់។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក​នេះ​ខេត្តព្រះសីហនុបានគ្រប់គ្រងការីករាលដាលជាមូលដ្ឋាននិងមិនរកឃើញ​ករណីឆ្លងថ្មីនៅឡើយ។ បច្ចុប្បន្នខេត្តនេះនៅតែមាន ៨៤ ករណី (បុរស ៤៧ នាក់ស្រី ៣៧ នាក់) កំពុងទទួលការព្យាបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងថា មានពលការិនីជាជនជាតិ វៀតណាមចំនួន ៧ នាក់នៅខេត្តព្រះសីហនុបានផ្ទុកមេរោគ COVID-19 ក្នុងពេលឆ្លងជំងឺនេះ។

ស្ថានអគ្គកុងស៊ុលបានស្នើសុំឱ្យខេត្តព្រះសីហនុយកចិត្តទុកដាក់និងផ្តល់សេវកម្មថែទាំសុខភាពល្អបំផុត ដល់ប្រជាពលរដ្ឋទាំង ៧ នាក់ខាងលើ ​ហើយរហូតមកដល់ពេលនេះមាន ៣ នាក់ត្រូវបានប្រកាសជាសះស្បើយហើយ៕

ឌីណា

vietnamplus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម