Trending now

ខេត្ត An Giang៖ បរិច្ចាកមីកញ្ចប់ចំនួន ៣០០០ កេសដល់ខេត្តចំនួន ២ រួមមាន៖ ខេត្តតាកែវនិងខេត្តកណ្តាលដែលរងផលប៉ះពាល់ដោយទឹកជំនន់

11:06 | 28/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៧ ខែតុលា នៅច្រកទ្វារព្រំដែន Khanh Binh និងច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានរៀបចំពិធីប្រគល់អំណោយដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងប្រជាជននៅខេត្តតាកែវនិងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាពេលថ្មីៗនេះ។

នៅទីកន្លែងផ្តល់អំណោយនីមួយៗ តំណាងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានផ្ញើការសាកសួរការ ការលើកទឹកចិត្តនិងចែករំលែកដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តតាកែវនិងខេត្តកណ្ដាលដែលរងការខូចខាតដោយសារទឹកជំនន់ នាពេលថ្មីៗនេះ។ សង្ឃឹមថា ប្រទេសកម្ពុជានឹងកៀកស្មាជាប់ជាមួយប្រទេសវៀតណាមជាបន្ទាន់ ដើម្បីជំនះផលប៉ះពាល់នៃទឹកជំនន់ ដោយផ្តោតលើការផ្តល់ជំនួយដល់គ្រួសារនៅតំបន់លិចទឹក ស្តារផលិតកម្មឡើងវិញនិងធ្វើឱ្យមានស្ថេរភាពដល់ជីវភាពរស់នៅរបស់ប្រជាជន។

តំណាងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giangក៏បានជូនមីកញ្ចប់ចំនួន ៣.០០០ កេសដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវនិងខេត្តកណ្តាល (កម្ពុជា)

ក្នុងឱកាសនេះដែរ តំណាងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giangក៏បានជូនមីកញ្ចប់ចំនួន ៣.០០០ កេសដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវនិងខេត្តកណ្តាល (កម្ពុជា) ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ តម្លៃសរុបនៃអំណោយគឺប្រហែល ៣០០ លានដុង។

គេឲ្យដឹងថា តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិ​​​គ្រប់គ្រង​​គ្រោះមហន្តរាយកម្ពុជា ចាប់ពីដើមខែកញ្ញាដល់ថ្ងៃទី ១៩ ខែតុលា នៅកម្ពុជាមានប្រមាណ ៧៨,០០០ គ្រួសា​រដែលមានប្រជាជនជាង ៣១២.០០០ នាក់រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះមានមនុស្សចំនួន ២៥ នាក់ត្រូវបាន​សម្លាប់ដោយសារទឹកជំនន់កើតឡើងជាបន្តបន្ទាប់ក្នុង​រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung