យុគសម័យ - នៅកណ្តាលសមុទ្រ បុគ្គលិកពេទ្យយោធាតែងតែក្លាយទៅជាបង្អែកសម្រាប់កម្មាភិបាលនិងទាហានដែលកំពុងឈរជើងនិងបំពេញភារកិច្ចនៅកោះ Truong Sa (Spratly Islands) ក៏ដូចជាប្រជានេសាទរស់នៅនិងធ្វើការ ក្នុងតំបន់នេះ។
![]() |
![]() |
ជួយសង្គ្រោះនៅកណ្តាលសមុទ្រ
ជួបជាមួយប្រជានេសាទម្នាក់ ឈ្មោះ Nguyen Duc Thien មកពី ស្រុក Binh Son ខេត្ត Quang Ngai នៅពេលដែលគាត់ត្រូវបាន ព្យាបាលនៅគិលានដ្ឋាន នៅប្រជុំកោះ Truong Sa (Spratly Islands)។ បងប្រុស Thien បាននិយាយថា គាត់បានប្រកបមុខរបរមុជទឹកសមុទ្រនិងនេសាទត្រី នៅឯតំបន់កោះ Truong Sa ក្នុងអំឡុងរយៈពេលមួយខែ។ ទោះបីស្ថានភាពជំងឺមានភាពធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែដោយមានការជួយគាំទ្រយ៉ាងសកម្មនិងទាន់ពេលវេលា គាត់បានជាធូរស្រាលហើយ ។ “ ខ្ញុំត្រូវជួបគ្រោះថ្នាក់ ហើយបានបញ្ជូនមកទីនេះ ខ្ញុំបានទទួលការព្យាបាលពីគ្រូពេទ្យនិងគិលានុបដ្ឋាយិកា នៅលើកោះ Son Ca ។ គ្រូពេទ្យនិងទាហានដែលបានយកចិត្តទុកដាក់និងថែទាំខ្ញុំ ខ្ញុំក៏មិនដឹងថាត្រូវនិយាយអ្វីដែរប៉ុន្តែសូមអរគុណដល់ក្រុមគ្រូពេទ្យនិងបងប្អូននៅលើកោះ Son Ca” ។
![]() |
បុគ្គលិកពេទ្យយោធាកោះ Tien Nu កំពុងជួយសង្គ្រោះ អ្នកនេសាទ |
អ្នកនេសាទ Le Van Dung កើតនៅឆ្នាំ ១៩៦៥ មកពីស្រុក Tuy Hoa ខេត្ត Phu Yen ត្រូវបានគេបញ្ជូនទៅគិលានដ្ឋានកោះTruong Sa ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលមួយចំហៀងខាងស្តាំ។ នៅមកគីលានដ្ឋានគ្រូពេទ្យបានទាក់ទងជាមួយមន្ទីរពេទ្យយោធា ១៧៥ ដើម្បីពិគ្រោះនិងវះកាត់ទាន់ពេលវេលា ដូច្នេះអ្នកជំងឺបានសង្គ្រោះទាន់ពេលវេលា។
ទោលតែឯងប្រឆាំងនឹងការស្លាប់ប៉ុណ្ណោះ
យោងតាមលោកវរសេនីយ៍ត្រី និងជាគ្រូពេទ្យ Phan Quang Thinh , ប្រធានគិលានដ្ឋាននៅកោះ Truong Sa ក្រៅពីថែទាំសុខភាព របស់កងជីវពលនៅលើកោះនេះ ក្នុងរយៈពេលកន្លងមកគិលានដ្ឋាន បានទទួលនិងព្យាបាលជំងឺពីរប្រភេទដែលមានគ្រោះថ្នាក់សម្រាប់អ្នកនេសាទនៅឯលំហរសមុទ្រ រួមមាន៖ មានជំងឺរលាកខ្នែងពោះវៀននិង ការថយចុះសម្ពាធដែលបណ្តាលមកពីការមុជទឹកសម្រុទជ្រៅ។
លក្ខខណ្ឌនៅកោះដាច់ស្រយាលមានការពិបាកជាងនៅលើដីគោក បរិមាណការងារនៅលើកោះក៏កាន់តែមានច្រើន ដូច្នេះក្រុមគ្រូពេទ្យត្រូវដោះស្រាយជំងឺគ្រប់ប្រភេទពីសាមញ្ញទៅរ៉ាំរៃ។ ក្រៅពីនេះការខ្វះបុគ្គលិកពេទ្យនិងគ្រូពេទ្យដូច្នេះបុគ្គលិកពេទ្យយោធាម្នាក់ៗមិនត្រឹមតែត្រួតពិនិត្យនិងព្យាបាលជំងឺនៅកោះ Truong Sa ប៉ុណ្ណោះទេ ថែមទាំងនៅកោះ ដទៃ ទៀត ស្ថិតក្នុងប្រជុំកោះ Truong Sa តែបង្កើនចំណេះដឹងរបស់គេ តាមរយៈការសិក្សានិងអានសៀវភៅបន្ថែមទៀតដែលឆ្លើយតបនឹងតម្រូវការការងារ។
ម៉្យាងវិញទៀត ដោយសារលក្ខណៈនៃកោះនេះ បុគ្គលិកយោធានិងគ្រូពេទ្យត្រូវធ្វើការឯករាជ្យដោយខ្លួនឯង។ មុនពេលដែលក្រុមគ្រូពេទ្យ ទទួលបានការផ្តល់ពិគ្រោះយោបល់ពីដីគោក តាមរយៈទូរស័ព្ទឬខ្សែវីដេអូថត រូបភាព ហើយបន្ទាប់មកផ្ញើអ៊ីមែលទៅក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យលើដីគោក ដូចជាមន្ទីរពេទ្យយោធា ១៧៥ មន្ទីរពេទ្យមជ្ឈិមយោធា ១០៨ មន្ទីរពេទ្យ ១០៣ …ដើម្បីមើលនិងធ្វើរោគវិនិច្ឆ័យ។ ទោះយ៉ាងណាការគាំទ្របែបនេះក៏ធ្វើឱ្យក្រុមគ្រូពេទ្យ ធ្វើការនៅមន្ទីរពេទ្យលើដីគោកពិតជាលំបាក ដោយត្រូវ "បំពេញកាតព្វកិច្ច" ជាប្រចាំ។
![]() |
គិលានដ្ឋាននៅកោះ Truong Sa វះកាត់ខ្នែងពោះវៀនសម្រាប់អ្នកនេសាទម្នាក់ |
លោកអនុសេនីយ៍ទោ Pham Quang Viet គិលានុបដ្ឋាកនៃកោះTien Nu បានមានប្រសាសន៍ថា ចាប់តាំងពីលោកបានទទួល ភារកិច្ចនិងធ្វើការ នៅលើកោះនេះ។ ទោះបី បរិក្ខាវេជ្ជសាស្រ្តនៅមានកង្វះខាតក៏ដោយ បើប្រៀបធៀបទៅនឹងដីគោក លោកតែងតែព្យាយាមអស់ពីសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។
លោកអនុសេនីយឯកនិងជាគ្រូពេទ្យ Bui Cong Hung នៅលើកោះ Da Dong បានចែករំលែកថាគាត់គឺជាគ្រូពេទ្យម្នាក់ដែលថែទាំសុខភាពកងទ័ពនិងប្រជាជន ប៉ុន្តែគាត់ពិតជាមានមោទនភាពចំពោះការរួមចំណែកយ៉ាងតូចតាចរបស់គាត់ក្នុងការការពារអធិបតេយ្យភាពសមុទ្រនិងកោះព្រំដែននៃមាតុភូមិ។
លោក Hung បានមានប្រសាសន៍ថា នៅពេលជីវិតរបស់ទាហាន និងអ្នកនេសាទស្ថិតនៅក្នុងដៃខ្ញុំ ខ្ញុំត្រូវធ្វើការសម្រេចចិត្ត ឱ្យបាន រហ័ស។ លើកលែងតែករណីពិសេស តែវាមិនបន្ទាន់ទេ យើងគប្បីស្នើសុំយោបល់និងការគាំទ្រពីថ្នាក់ខាងលើរបស់ពួកគេភាគច្រើនត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង។គ្រាន់តែរង់ចាំមួយវិនាទី ពិព្រោះវាជាពិបាកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។ កំណត់យ៉ាងច្បាស់នូវភារកិច្ច លោកគ្រូពេទ្យ Bui Cong Hung តែងតែគិតនិងប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជំនះរាល់ការលំបាកដើម្បីបំពេញភារកិច្ចបានល្អបំផុត នៅកោះនេះ។
ដើម្បីគាំទ្រដល់ការថែទាំសុខភាពនិងការពិនិត្យសុខភាព ព្យាបាលជំងឺដល់កងជីវពល នៅលើកោះនានាក្នុងប្រជុំកោះ Truong Sa ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្ស រដ្ឋ និងកងទ័ពបានវិនិយោគទុនជាបន្តបន្ទាប់លើឧបករណ៍វេជ្ជសាស្រ្តទំនើបសម្រាប់គិលានដ្ឋាន នៅលើកោះ។ បរិក្ខារជាច្រើន ដូចជាម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូ ថ្នាំសន្លប់រហូតដល់ប្រព័ន្ធបញ្ជូនទិន្នន័យនិងការកំណត់ជំងឺពីមន្ទីរពេទ្យលើដីគោក ដើម្បីជួយគ្រូពេទ្យនៅលើកោះនេះឱ្យទទួលបានការពិគ្រោះយោបល់ពីអ្នកជំនាញក្នុងការព្យាបាលករណីមានជំងឺរ៉ាំរៃ។ ដោយហេតុនេះការងារត្រួតពិនិត្យ ការសង្គ្រោះបន្ទាន់ការព្យាបាលសម្រាប់ប្រជាជន អ្នកនេសាទ មន្ត្រីនិងទាហាននៅ កោះTruong Sa កាន់តែកែលម្អនិងលើកកំពស់យ៉ាងខ្លាំង។ ករណីជម្ងឺជាច្រើន បន្ទាប់ពីជួយសង្គ្រោះភ្លាមៗនៅលើកោះពួកគេនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យធំៗ នៅលើដីគោកដើម្បី ធានាសុវត្ថិភាពនៃសុខភាពរបស់ពួកគេនិងស្ថានភាពសុខភាពកាន់តែផ្លាស់ប្តូរជាវិជ្ជមាន៕
thoidai.com.vn
មតិពីមិត្តអ្នកអាន