មានប្រសាសន៍ក្នុងជំនួបធ្វើការជាមួយលោក Ahn Min Sik អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំទីក្រុង Da Nang នាថ្ងៃទី៩ ខែមីនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Le Trung Chinh បានសង្កត់ធ្ងន់ថា វៀតណាម និងកូរ៉េខាងត្បូង មានលក្ខណៈវប្បធម៌ស្រដៀងគ្នា។
![]() |
![]() |
លោក Le Trung Chinh បានឲ្យដឹងថា ទីក្រុង Da Nang ជាគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងយ៉ាងច្រើនកុះករ ហើយការរៀបចំមហោស្រពវៀតណាម - កូរ៉េខាងត្បូងប្រចាំឆ្នាំនៅទីក្រុង Da Nang មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរវប្បធម៌ ជម្រុញការវិនិយោគ ការអភិវឌ្ឍទេសចរណ៍ ពាណិជ្ជកម្ម សុខាភិបាល និងអប់រំ។ល។
![]() |
លោក Le Trung Chinh ទទួលអំណោយពីលោក Ahn Min Sik (រូបថត៖ vnanet.vn) |
ក្នុងរយៈពេលខាងមុខនេះ អាជ្ញាធរទីក្រុង Da Nang នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំទីក្រុង Da Nang សហគ្រាស និងពលរដ្ឋកូរ៉េខាងត្បូងដែលកំពុងរស់នៅ ធ្វើការនិងទេសចរណ៍នៅទីក្រុង Da Nang។
លោក Le Trung Chinh រំពឹងថា ប្រទេសកូរ៉េខាងត្បូងនឹងយកចិត្តទុកដាក់ និងជួយគាំទ្រលើគ្រប់វិស័យដូចជា សាងសង់សួនបណ្តុះពូជកូនឈើ និងមជ្ឈមណ្ឌល Star Up និងវិស័យកសិកម្មបច្ចេកវិទ្យាទំនើបជាដើម ហើយផ្សព្វផ្សាយទីក្រុង Da Nang មួយ សុវត្ថិភាព បៃតង ស្អាត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរកូរ៉េខាងត្បូងក្រោយជំងឺ Covid-19៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន