Trending now

ទីក្រុង Da Nang ចាប់ផ្តើមសកម្មភាពទេសចរនៅពេលយប់តាមដងទន្លេ Han

23:57 | 03/01/2021

នៅក្នុងយប់ថ្ងៃដំបូង (ថ្ងៃទី ខែមករាឆ្នាំ២០២១) អ្នកដំណើរជិត ១.០០០ នាក់បានធ្វើដំណើរកម្សាន្តដើម្បីទស្សនាទេសភាពរនៃទន្លេ Han ។

ទីក្រុង Da Nang ចាប់ផ្តើមសកម្មភាពទេសចរនៅពេលយប់តាមដងទន្លេ Han (VN+)

ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២១ ទីក្រុង Da Nang បានផ្តល់សំបុត្រឥតគិតថ្លៃចំនួន ២០០០ សន្លឹកជូនប្រជាជននិងភ្ញៀវទេសចរដែលចូលរួមដំណើរកម្សាន្តតាមទន្លេ Han នៅពេលយប់។

កម្មវិធីនេះមានគោលបំណងចាប់ផ្តើមសកម្មភាពទេសចរណ៍តាមផ្លូវទឹកឡើងវិញនៅពេលយប់ដើម្បីផ្តល់ឱ្យភ្ញៀវនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បន្ទាប់ពីរយៈពេលផ្អាកដោយសារការរាលដាលនៃជំងឺកូវីដ១៩។​ហេតុនេះហើយអនុវត្តសកម្មភាពយ៉ាងសកម្មដើម្បីជំរុញតំរូវការទេសចរណ៍និងបង្កើតសន្ទុះសំរាប់ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក។ គួរបញ្ជាក់ថាកម្មវិធីនេះធ្វើឡើងក្នុងរយៈពេល ២ យប់ (ពោលគឺចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី២ ខែមករា) ។ ដំណើរកម្សាន្តពេលយប់មានរយៈពេលជាង ៦០ នាទី ហើយមានទូកទេសចរណ៍ចំនួន ១៥ គ្រឿងចេញដំណើរនៅវេលាម៉ោង ២០៖០០ នៅកំពង់ផែទន្លេ Han ទៅឆ្លងកាត់ស្ពានធំនៅទន្លេ Han ហើយនៅលើទូកទេសចរណ៍ ភ្ញៀវទេសចរអាចរីករាយនឹងការសំដែងសិល្បៈមុនពេលចេញដំណើរពីកំពុងផែផងដែរ។ នៅក្នុងយប់ថ្ងៃដំបូង (ថ្ងៃទី ខែមករាឆ្នាំ២០២១) អ្នកដំណើរជិត ១.០០០ នាក់បានធ្វើដំណើរកម្សាន្តដើម្បីទស្សនាទេសភាពរនៃទន្លេ Han ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ