Trending now

ពិធីប្រគល់អំណោយដល់សមាគមខ្មែរ - វៀតណាម នៅខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា

16:21 | 10/03/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ៩ ខែមីនា​នៅច្រកទ្វារព្រំដែន​អន្តរជាតិ​ Dinh Ba បញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែនខខេត្ត Dong Thap បានសហការជាមួយសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap រៀបចំពីធីប្រគល់អំណោយ​ដល់សមាគមខ្មែរ - វៀតណាមនៅ​ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា ។

សមាគមខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់សម្ភារៈពេទ្យដល់ប្រជាជនមានដើមកំណើតវៀតណាម សមាគមខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់សម្ភារៈពេទ្យដល់ប្រជាជនមានដើមកំណើតវៀតណាម
សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា
ពិធីប្រគល់អំណោយដល់សមាគមខ្មែរ - វៀតណាម នៅខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា

ពិធីប្រគល់អំណោយ ដើម្បីគាំទ្រសមាគមខ្មែរ - វៀតណាម​នៅ​ខេត្ត​ព្រៃវែង។ (រូបថត៖ Phu Quy)

អំណោយទាំងនោះរួមមាន ម៉ាស់ពេទ្យចំនួន ១៧.៥០០ និងមីចំនួន ៥០ កេស ដើម្បីជួយ​បងប្អូន​ប្រជាជន​មានដើមកំណើតវៀតណាមកាត់បន្ថយការលំបាករបស់ពួកគេនិងធ្វើឲ្យបានល្អក្នុងការបង្ការនិងទប់ស្កាត់នឹងការីករាលដាលនៃជំងឺ Covid-19 ។

លោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការនៃ​បញ្ជាការដ្ឋាន​កងទ័ពការពារព្រំដែនខេត្ត Dong Thap បានទទួលស្គាល់​នូវលទ្ធផលដែលទទួលបានក្នុងផលិតកម្មការ សិក្សានិង​ការងាររបស់បងប្អូនប្រជាជន​មានដើម​កំណើត​វៀតណាម​នាពេល​កន្លងមក។ ទន្ទឹមនឹងនេះលោកសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ​ប្រជាជនមានដើមកំណើតវៀតណាមនឹងបន្តលើកកម្ពស់ប្រពៃណីល្អរបស់ប្រជាជាតិវៀតណាមនៅកម្ពុជា កសាងគ្រួសារប្រកបដោយ​ភាពរុងរឿង​សុភមង្គល​និងគោរពច្បាប់នៃប្រទេសសាមី។

លោក Nguyen Van Quen ប្រធានសមាគមខ្មែរ - វៀតណាមនៅខេត្ត​ព្រៃវែង​នៃព្រះរាជាណាចក្រកម្ពុជា ​ក្នុងនាម​អាណិកជន​វៀតណាម​នៅក្នុងខេត្តបានថ្លែងអំណរគុណចំពោះ​មនោសញ្ចេតនា​ពិសេស​អំពីស្មារតីនិងសម្ភារៈដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងសម្ព័ន្ធអង្គការមិត្តភាពខេត្ត​ Dong Thap ចំពោះអាណិកជន វៀតណាម និងសន្យាថា​ ជំរុញពួកគេ​ស្ងប់ចិត្ត​ធ្វើការ​និងប្រើប្រាស់​សម្ភារៈ​ខាងលើប្រកបដោយប្រសិទ្ធភាព​ដើម្បីបម្រើការងារបង្ការ​និងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់