Trending now

កូរ៉េខាងត្បូង និងអាស៊ានចេញសេចក្តីថ្លែងការណ៍រួមស្តីអំពី «ចក្ខុវិស័យដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូ»

20:51 | 26/11/2019 (ប្រភព៖ FN)

ក្រោយការបើកកិច្ចប្រជុំកំពូលនាថ្ងៃអង្គារនេះ កូរ៉េខាងត្បូង និងអាស៊ាន បានសម្រេចប្រកាន់យកនូវ សេចក្តីថ្លែងការណ៍មួយស្តីពីចក្ខុវិស័យរួម សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំងពីរ ដើម្បីត្រៀមឆ្លើយតបរួមគ្នា ចំពោះឱកាសក៏ដូចជាបញ្ហាប្រឈមនាពេលអនាគត។

ប្រធានាធិបតីកូរ៉រខាងត្បូង លោក Moon Jae-in ថ្លែងក្នុងកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK) ដែលរៀបចំឡើងនៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ព្រមទាំងបណ្តាមេដឹកនាំនៃប្រទេស ជាសមាជិកអាស៊ាន បានសម្រេចប្រកាន់យកសេចក្តីថ្លែងការណ៍មួយស្តីពី «ចក្ខុវិស័យដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូ» ដែលមានគោលដៅរឹតបន្តឹង ចំណងទាក់ទងរវាងប្រទេសកូរ៉េខាងត្បូង និងសហគមន៍អាស៊ាន។

ក្នុងនោះភាគីទាំងសងខាងបានឯកភាពគ្នា បន្តចូលរួមចំណែកក្នុងកិច្ចខិតខំកសាងសន្តិសុខ ស្ថិរភាព និងសន្តិភាពយូរអង្វែង រួមមានទាំងតាមរយៈការប្រើប្រាស់យន្តការនានា ដែលដឹកនាំដោយអាស៊ាន ដើម្បីជ្រោមជ្រែងដល់ការលុបបំបាត់ អាវុធនុយក្លេអ៊ែរចោលទាំងស្រុងនៅឧបទ្វីបកូរ៉េ។ បន្ថែមពីនេះ អាស៊ាន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាទប់ទល់បញ្ហាប្រឈមផ្នែកសន្តិសុខ ដូចជាបទឧក្រិដ្ឋឆ្លងដែន អំពើភេរវកម្ម និងចលនាហិង្សាជ្រុលនិយម ក៏ដូចជាបន្តធ្វើឲ្យចំណងសហប្រតិបត្តិការ ផ្នែកសន្តិសុខព័ត៌មានវិទ្យា (Cybersecurity) ឲ្យកាន់តែរឹងមាំថែមទៀត។

ម៉្យាងវិញទៀត លោក មូន និងមេដឹកនាំប្រទេសអាស៊ាន បានលើកឡើងជាថ្មីម្តងទៀតនូវការប្តេជ្ញារៀងៗខ្លួន ចំពោះការធ្វើពាណិជ្ជកម្មដោយសេរី ហើយបានសម្តែងការប្រឆាំងដាច់ខាត ចំពោះគោលការណ៍នៃការធ្វើពាណិជ្ជកម្ម បែបគាំពារនិយមគ្រប់ទម្រង់។ ភាគីទាំងពីរក៏បានសន្យាលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ហើយថែមទាំងសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយភាពខុសគ្នា នៃការអភិវឌ្ឍក្នុងតំបន់ផងដែរ។

ថ្នាក់ដឹកនាំថតរូបអនុស្សាវរីយ៍

ក្រោមគោលដៅពង្រឹងបន្ថែមពីលើចក្ខុវិស័យនៃសហគមន៍មួយ ដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងសមាហរណកម្ម មេដឹកនាំកូរ៉េខាងត្បូង និងអាស៊ានបានព្រមព្រៀងគ្នា ជំរុញការកសាងវិបុលភាពក្នុងតំបន់ តាមរយៈកិច្ចប្រឹងប្រែងរួមដូចជាការធ្វើឲ្យលំហូរទំនិញ និងសេវាកម្មមានលក្ខណៈបើកចំហ និងសេរីជាងមុន។ មួយវិញទៀត កូរ៉េខាងត្បូង និងអាស៊ាននឹងពង្រឹងបន្ថែមនូវ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ នៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកនវានុវត្តន៍ឌីជីថល ផ្នែកឡូជីស្ទីក ផ្នែកនិយ័តកម្ម និងផ្នែកធ្វើដំណើររបស់ប្រជាជន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការចេញ-ចូលរបស់ប្រជាជន ក្រោមគោលបំណងពង្រឹងការតភ្ជាប់ក្នុងតំបន់។

គួរជម្រាបថា ក្នុងឱកាសខួប ៣០ឆ្នាំគិតចាប់តាំងតែពីកិច្ចសន្ទនាទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាស៊ាន ត្រូវបានបង្កើតឡើង វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍នៃចក្ខុវិស័យរួមនេះ នឹងជួយនាំផ្លូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកូរ៉េខាងត្បូង-អាស៊ាន ឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម