Trending now

VUFO ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា

17:40 | 09/07/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី៩កក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) និងគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា បានចុះហត្ថលេខាលើ “កម្មវិធីសហប្រតិបត្តិការរវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានិងគណៈប្រតិបត្តិការនៃគណៈអធិបតី សម្ព័ន្ធសមាគមមិត្តភាពដំណាក់កាល២០១៨-២០២១”។

ប្រធានគណៈកម្មការឃោសនាមជ្ឈឹម ប្រធានសមាគមមិត្តភាពវៀតណាម-គុយបា លោកស្រី Truong Thi Mai រួមជាមួយអនុប្រធាន VUFO លោក Don Tuan Phong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា រដ្ឋអំណាចប្រជាជនគុយបា

កម្មវិធីនេះគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងអចិន្ត្រៃយ៍គណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភានិងគណៈអចិន្ត្រៃយ៍ គណៈអធិបតីសម្ព័ន្ធសមាគមមិត្តភាពវៀតណាម។ តាមនោះ លើកកំពស់ប្រសិទ្ធិភាព សកម្មភាពកិច្ចការបរទេសរបស់ស្ថាប័ននីមួយៗ រួមចំណែកពង្រីកកម្លាំងពលំរបស់ផ្នែកការទូតសភានិងកិច្ចការបរទេសប្រជាជន រួមវិភាគទានក្នុងការអនុវត្តប្រកបដោយជោគជ័យ គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ។

ទំនាក់ទំនងសហប្រតិបត្តិការរវាងអចិន្ត្រៃយ៍ គណៈកម្មការកិច្ចការបរទេសរដ្ឋសភានិង VUFO គឺគោរពតាមការកំណត់របស់ច្បាប់ សមស្របនឹងមុខងា ភារកិច្ចរបស់ភាគីទាំងពីរ ឈរលើគោលការណ៍ម្ចាស់ការ ជួយគ្នាទៅវិញទៅមកដើម្បីបំពេញល្អភារកិច្ចកិច្ចការបរទេស។

ពិធីចុះហត្ថលេខានេះនឹងកត់សម្គាល់នូវការចាប់ផ្តើមថ្មីសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធរវាង VUFO ជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាក្នុងដំណាក់កាលថ្មី ក្នុងនោះផ្តោតសំខាន់លើខ្លឹមសារមួយចំនួន ដូចជាផ្លាស់ប្តូរព័ត៌មាន លទ្ធផលនៃការស្រាវជ្រាវ រួមសហការអនុវត្តន៍រាល់សកម្មភាពកិច្ចការបរទេសឲ្យសមស្របរវាងក្រុមសមាជិកសភានានារបស់រដ្ឋសភា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ
គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ