Trending now

អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi វាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០

08:54 | 28/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

អគ្គលេខាធិការលោក Dato Lim Jock Hoi ក៏បានបញ្ជាក់ជាថ្មី នូវការរួមចំណែកដ៏សំខាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ាន (CPR) ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ។

លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានជូនសារតាំងឡើងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi

នាថ្ងៃទី ២៦ ខែកុម្ភៈ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានជូនសារតាំងរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ឡើងអគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi ដូច្នេះ លោកបានក្លាយទៅជាប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន។ នៅក្នុងពិធីនេះអគ្គលេខាធិការអាស៊ានបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ជាពិសេសក្នុងការដឹកនាំអាស៊ាន រក្សាសាមគ្គីភាពនិងការបន្សាំខ្លួនចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ។

អគ្គលេខាធិការលោក Dato Lim Jock Hoi ក៏បានបញ្ជាក់ជាថ្មី នូវការរួមចំណែកដ៏សំខាន់របស់គណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ាន (CPR) ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ។ លើសពីនេះទៅទៀត លោក Dato Lim Jock Hoi ជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ជាមួយនឹងបទពិសោធន៍ការងាររបស់អ្នកការទូតជើងចាស់ម្នាក់នោះ នឹងចូលរួមវិភាគទានដ៏សំខាន់និងវិជ្ជមានដល់ការងាររបស់ CPR ក៏ដូចជាបន្តពង្រឹងតួនាទីនិងឋានៈរបស់វៀតណាមក្នុងអាស៊ាននិងអាស៊ានក្នុង សហគមន៍អន្តរជាតិផងដែរ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន