Trending now

វៀតណាមពិនិត្យមើលឡើងវិញនូវរាល់ការងារទាំងអស់ក្នុងឆ្នាំប្រធានអាស៊ាន ២០២០

09:36 | 29/10/2020

នារសៀលថ្ងៃទី ២៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការជាតិអាស៊ាន ២០២០ បានរៀបចំកិច្ចប្រជុំលើកទី៦ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ (រូប​ថត៖ baoquocte.vn)

កិច្ចប្រជុំនេះផ្តោតទៅលើការពិនិត្យឡើងវិញនូវភារកិច្ច និងការងារទាំងអស់ដែលបាន និងកំពុងត្រូវបានអនុវត្ត ជាពិសេសស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារ និងគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ាន ២០២០ ព្រមទាំង​ពិភាក្សាអំពីការតំរង់ទិសលើការអនុវត្តការងារសំខាន់ៗនាពេលខាងមុខ ជាពិសេសការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២០។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវ និងការខិតខំជំនះពុះពារការលំបាករបស់បណ្តាអនុគណៈកម្មការ លេខាធិការដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានាក្នុងការអនុវត្តភារកិច្ចនៃឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមក្នុងរយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអនុគណៈកម្មការ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានាបន្តអនុវត្តតាមទិសដៅ គោលការណ៍ណែនាំ ការចាត់តាំង និងបំពេញភារកិច្ចដែលនៅសេសសល់ ស្របតាមផែនការដែលបានដាក់ចេញ ហើយខិតខំបំពេញតួនាទីជាប្រធានអាស៊ានឲ្យបានល្អមុនពេលប្រគល់តួនាទីនេះជូនទៅប្រទេសស្នងតំណែង៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន