Trending now

តំបន់នានាប្រញាប់ប្រញាលអនុវត្តវិធានការណ៍ជាបន្ទាន់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងស្ថានភាពថ្មី

10:26 | 25/02/2021

នារសៀលថ្ងៃទី ២២ ខែកុម្ភះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van Tung បានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធនានា ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្ទាប់ពីទីក្រុង Hai Phong បានរកឃើញករណីវិជ្ជមានចំពោះវីរុស SARS -CoV-2 ចំនួន ២ ករណីបន្ថែមទៀតនៅក្នុងសហគមន៍។

ប្រទេសវៀតណាមបានបញ្ជាទីញ និងយល់ព្រមទិញវ៉ាក់សាំងចំនួន ៣០ លានដូសពីក្រុមហ៊ុន AstraZeneca (រូបថតឧទាហរណ៍៖ AFP)

លោក Nguyen Van Tung បានស្នើរឱ្យទីក្រុង Hai Phong ត្រូវអនុវត្តវិធានការណ៍ជាបន្ទាន់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងស្ថានភាពថ្មី។ ហេតុដូច្នោះ ហើយទីក្រុងបានបង្កើតតំបន់ដាក់នៅដាច់ដោយឡែកសម្រាប់ទីតាំងចំនួន ៣ កន្លែងដែលទាក់ទងនឹងករណីវិជ្ជមានចំពោះជំងឺកូវីដ-១៩ ព្រមទាំងការយកសំណាក ដើម្បីធ្វើតេស្តជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបស្ថិតនៅក្នុងតំបន់នៃការដាក់នៅដាច់ដោយឡែកព្រមទាំងបាញ់ថ្នាំសំលាប់មេរោគជាដើម។

នាថ្ងៃទី ២២ ខែកុម្ភៈ ខេត្ត Quang Ninh បានឯកភាពគ្នាថាចាប់ពីថ្ងៃទី ១ ខែមិនាសិស្សានុសិស្សនៅតំបន់ នឹងវិលត្រឡប់មកសាលារៀនវិញ ដោយមានយន្តការត្រួត ពិនិត្យជំងឺនៅកំរិតថ្មី និងខ្ពស់ជាងមុន ព្រមទាំងប្រគល់ភារកិច្ចឲ្យវិស័យ អប់រំ ត្រៀមរៀបចំគ្រប់វិធានការឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យសិស្សានុសិស្សវិលត្រឡប់ទៅសាលារៀនវិញប្រកប ដោយសុវត្ថិភាពផងដែរ។

នារសៀលថ្ងៃដដែលនេះ ថ្នាក់ដឹកនាំទីក្រុងហាណូយក៏បានបន្តបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំបណ្តាខ័ណ្ឌ/ស្រុកនានា ដើម្បីជំរុញការត្រួតពិនិត្យការធ្វើតេស្ដ ព្រមទាំងមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះករណីរំលោភបំពាន លើ បទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ទៀតផង៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ