Trending now

អាណិកជនជឿជាក់លើជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

09:49 | 03/02/2021

ជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍មួយទាក់ទាញចំណាប់អារម្មណ៍និងការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជននៅក្នុងប្រទេសនិងអាណិកជននៅឯបរទេសទៀតផង ដែរ។

ប្រតិភូបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

លោក Luu Cong Niem ប្រធានសមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីបានឲ្យដឹងថា ប្រជាអាណិកជនមានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលមហាសន្និបាតបានដាក់ចេញគោលមាគ៌ានិងដំណោះស្រាយ ជ្រើសរើសកម្មាភិបាលដែលមានគុណធម៌និងទេពកោសល្យគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេសបន្តអភិវឌ្ឍន៍។

“មហាសន្និបាតលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយជ្រើសតាំងបានកម្មាភិបាលដែលជាមនុស្សមានបទពិសោធន៍ ជាពិសេសមានទាំងកម្មាភិបាលវ័យក្មេងទៀតផង។ យើងខ្ញុំសង្ឃឹមថា ជាមួយ នឹងគណៈកម្មាធិការមជ្ឈិមដូចបច្ចុប្បន្ននេះ នឹងដឹកនាំប្រទេសឱ្យបន្តអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ។ យើងខ្ញុំឃើញថា ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទាំងការអនុវត្តសេដ្ឋកិច្ចនិងការបង្ការទប់ស្កាត់ជំងឺរាតត្បាត គឺទទួលបានជោគជ័យល្អណាស់។ យើងខ្ញុំជឿជាក់ទាំងស្រុងលើគោលដៅដែលបានដាក់ចេញនៅក្នុងមហាសន្និបាត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណៈកម្មាធិការថ្មី ប្រាកដជានឹងត្រូវបានអនុវត្តនិងអភិវឌ្ឍ កាន់តែជោគជ័យ”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម