Trending now

ក្រសួងការពារប្រទេសវៀតណាមអនុវត្តដំណោះស្រាយទប់ទល់នឹងជំងឺរាតត្បាត

23:07 | 30/01/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នារសៀលថ្ងៃទី២៩ មករា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំអនុវត្តដំណោះស្រាយទប់ទល់នឹងជំងឺ Covid-19 ក្នុងស្ថានភាពថ្មី។ លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានដឹកនាំកិច្ចប្រជុំ។

លោកឧត្តមសេនីយ៍ឯក Tran Don ដឹកនាំកិច្ចប្រជុំ

យោងតាមរបាយការណ៍ស្ដីពីការទប់ទល់នឹងជំងឺ Covid-19 ក្នុងកងទ័ពបានឲ្យដឹងថា មកទល់ឥឡូវនេះ មិនមានករណីឆ្លងជំងឺថ្មីណាមួយនៅក្នុងកងទ័ពទេ។ តាមការគ្រោង ចំនួនអ្នកឆ្លងជំងឺ Covid-19 នឹងកើនឡើងនិងរាលដាលទៅដល់តំបន់ដទៃជាច្រើនទៀត។

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Tran Don សង្កត់ធ្ងន់ថា កងទ័ពទាំងមូលគប្បីបំពេញល្អភារកិច្ចទប់ទល់នឹងជំងឺរាតត្បាត។ បណ្ដាអង្គភាពដែលបំពេញភារកិច្ចនៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ត្រូវអនុវត្តយ៉ាងតឹងរឹងតាមការកំណត់និងការណែនាំស្តីពីការដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងបង្ការការឆ្លងជំងឺចូលសហគមន៍។ ពេទ្យយោធាត្រូវអនុវត្តដំណោះស្រាយទប់ទល់នឹងជំងឺរាតត្បាត។ កងទ័ពការពារព្រំដែនបន្តសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចអនុវត្តល្អនូវការគ្រប់គ្រងព្រំដែន និងរារាំងការឆ្លងព្រំដែនខុសច្បាប់។ ស្ថាប័ន និងអង្គភាពទាំងឡាយត្រៀមជាស្រេចសម្រាប់ការទប់ទល់នឹងជំងឺរាតត្បាត៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ