Trending now

វិស័យទេសចរណ៍ចាំបាច់ត្រូវតែម្ចាស់ការ និងខិតខំជំនះលើរាល់ការលំបាក

06:55 | 22/02/2021

នេះគឺជាសំណើរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទេសចរណ៍នៅដើមឆ្នាំ ២០២១ ។

ឈូងសមុទ្រ Ha Long (រូបថត៖​ Chinhphu.vn)

លោក Nguyen Ngoc Thien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ក្នុងការផ្តល់យោបល់ និងលើកសំណើក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាល Covid-19 ក្នុងគោលបំណងអនុវត្ដគោលដៅពីរក្នុងពេលតែមួយគឺការអភិវឌ្ឍសេដ្ឋកិច្ចផង និងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង។

លោក Nguyen Ngoc Thien បានគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ អគ្គនាយកដ្ឋានទេសចរណ៍សម្រេចបានការងារដែលរដ្ឋាភិបាល និងក្រសួងបានប្រគល់ជូន។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីមានដំណោះស្រាយជួយគាំទ្រដល់អាជីវកម្មជំនះការលំបាក និងកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។

ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃរោគរាតត្បាតនៅក្នុងប្រទេស និងនៅលើពិភព លោករដ្ឋមន្រ្តីបានណែនាំអគ្គនាយកដ្ឋានទេសចរណ៍ រៀបចំផែនការទេសចរណ៍ក្នុងរយៈពេល ២០២១-២០៣០ និងចក្ខុវិស័យរហូតដល់ឆ្នាំ ២០៥០។ ក្រៅពីនេះ ផ្តោតលើការសិក្សាស្រាវជ្រាវ និងបំពេញបន្ថែមនូវគោលនយោបាយ និងច្បាប់ដើម្បីបង្កលក្ខណៈសម្រាប់វិស័យទេសចរណ៍ស្ដារឡើងវិញ និងអភិវឌ្ឍក្នុងស្ថានភាពថ្មី./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី