Trending now

ទីក្រុងហាណូយជាប់ក្នុង Top 10 គោលដៅទេសចរណ៍គួរទាក់ទាញបំផុតលើពិភពលោកឆ្នាំ២០២១

13:52 | 26/03/2021

ទីក្រុងហាណូយឈរចំណាត់ថ្នាក់ទី៦ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥កន្លែង គួរឲ្យទាក់ទាញបំផុតលើពិភពលោកក្នុងឆ្នាំ ២០២១ ដែលបាន ជ្រើសរើសដោយគេហទំព័រ TripAdvisor។

វិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ។ (រូបថត៖ TTXVN)

យោងតាមការវាយតម្លៃរបស់គេហទំព័រផ្នែកទេសចរណ៍ដ៏ល្បីល្បាញលើទូទាំងពិភពលោក TripAdvisor ថា រដ្ឋធានីហាណូយរបស់វៀតណាមទទួលបាន ការកោតសរសើរ ដោយលក្ខណៈបុរមបុរាណប្រពៃណីដូចជា តំបន់វិថីបុរាណ កេរ្តិ៍ដំណែល និងសំណង់ស្ថាបត្យកម្មចាប់តាំងពីសម័យអាណានិគម ត្រូវបាន អភិរក្សយ៉ាងល្អដែលលាយឡំប្រកបដោយសុខដុមរមនាជាមួយការរីកចម្រើននៃសម័យទំនើប។ ទីក្រុងហាណូយធ្លាប់បានប្ដូរឈ្មោះជាច្រើនលើកច្រើនសារ ហើយ ដូចជាឈ្មោះ Thang Long មានន័យថា “សត្វនាគហោះឡើង” ប៉ុន្តែ រដ្ឋធានីរបស់វៀតណាមនៅតែរក្សាបាននូវភាពស្រស់ស្អាតតាំងពីអតីតកាលជា មួយនឹងទីកន្លែងដ៏ល្បីល្បាញនានាដូចជាវិមានតម្កល់សពលោកប្រធានហូជីមិញនិងពន្ធនាគារ Hoa Lo។ ក្រៅពីនោះ រាល់បឹងទឹកសាប ឧទ្យាន ផ្លូវធំពោរពេញទៅ ដោយម្លប់ដើមឈើ និងវត្តអារាមជាង៦០០កន្លែង បានធ្វើឲ្យទីក្រុងនេះកាន់តែទាក់ទាញ ថែមទៀត។

ក្រៅពីទីក្រុងហាណូយ ទីក្រុង ហូយអាន ភាគកណ្ដាលវៀតណាម ក៏ជាប់ ចំណាត់ថ្នាក់ទី១១ក្នុងបញ្ជីឈ្មោះនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ