Trending now

កម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នាវៀតណាម”

16:22 | 17/01/2021

កម្មវិធីគឺជារឿងនិទានអំពីយុគសម័យឯករាជ្យនិងសេរីភាពរបស់ ប្រជាជាតិ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសេចក្ដីប្រាថ្នា ស្ដីពីប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន អារិយ្យធម៌ និងសុភមង្គលនៅក្នុង ចក្ខុវិស័យឆ្នាំ២០៣០-២០៤៥ ដែលមហាសន្និបាតលើកទី១៣ កំពុងឆ្ពោះទៅ ។

ទីដ្ឋភាពនៃកម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នា វៀតណាម”។ (រូបថត៖ VOV5)

ក្នុងឱកាសអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣របស់បក្ស នាយប់ថ្ងៃទី១៥ មករា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំកម្មវិធីសិល្បៈក្រោមមូលបទ “សេចក្ដីប្រាថ្នា វៀតណាម”។

កម្មវិធីគឺជារឿងនិទានអំពីយុគសម័យឯករាជ្យនិងសេរីភាពរបស់ ប្រជាជាតិ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសេចក្ដីប្រាថ្នា ស្ដីពីប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន អារិយ្យធម៌ និងសុភមង្គលនៅក្នុង ចក្ខុវិស័យឆ្នាំ២០៣០-២០៤៥ ដែលមហាសន្និបាតលើកទី១៣កំពុងឆ្ពោះទៅ ។ លោកឧត្តមសេនីយ៍ទោ Dang Quan Thuy អតីតអនុប្រធានរដ្ឋសភា និងជាអតីតប្រធានសមាគមន៍អតីតយុទ្ធជនវៀតណាមបានចែករំលែកថា៖ “ក្រោមការដឹកនាំរបស់បក្ស ប្រជាជនវៀតណាមសម្រេចបានជោគ ជ័យជាច្រើនណាស់។ យើងជឿជាក់ពីព្រោះថា បក្សគឺជាពន្លឺ ជាប្រាជ្ញា ជា ការច្នៃប្រឌិត និងជាចំណងសាមគ្គីភាពផងដែរ។ ហើយយើងត្រូវប្រែក្លាយ ការជឿជាក់នោះទៅជាសកម្មភាពជាក់ស្ដែង ដោយនាំសេចក្ដីសម្រេចចិត្ត របស់បក្សចូលក្នុងជីវភាពរស់នៅ ប្រែក្លាយសេចក្ដីសម្រេចចិត្តទៅជាការ ពិត។ ទន្ទឹមនឹងនោះ ការពារគោលមាគ៌ា គោលជំហររបស់បក្ស ប្រយុទ្ធ ប្រឆាំងនឹងការបំភ្លៃការពិត ការបែកបាក់បក្សជាមួយ ប្រជាជនផងដែរ”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា