Trending now

គណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បើកកិច្ចប្រជុំដើម្បីពង្រឹងការងារទប់ស្កាត់ជំងឺកូវីដ-១៩ តាមបណ្តាខេត្តជាប់ព្រំដែន

17:37 | 17/02/2021

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំដើម្បីពង្រឹងការងារទប់ស្កាត់ជំងឺកូវីដ-១៩ តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម, កម្ពុជា-ថៃ តាមរយៈVideo Conference។

គណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បើកកិច្ចប្រជុំដើម្បីពង្រឹងការងារទប់ស្កាត់ជំងឺកូវីដ-១៩ តាមបណ្តាខេត្តជាប់ព្រំដែន

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩។ ដោយឡែកសម្រាប់ខេត្តរតនគិរី កិច្ចប្រជុំដ៏មានសារៈ
សំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលខេត្ត ព្រមទាំងលោក-លោកស្រីជាអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ,អភិបាល, អភិបាលរងស្រុក,ក្រុង
ទាំង៩ផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានលើកឡើងនូវបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាជាថ្មីម្តងទៀតអោយ
ខេត្តដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម និងប្រទេសថៃ ធ្វើការរឹតបន្តឹងអោយបានខ្លាំងក្លាបន្ថែមទៀតនៅតាមច្រកទ្វារអន្តរជាតិ និងតាមច្រករបៀងនានានូវការលួចចូលឆ្លងដែនរបស់ពលករពីប្រទេសជិតខាងជាពិសេសពីប្រទេសថៃ
ដែលគេចវេសពីការធ្វើចត្តាឡីស័កដែលជាហានិភ័យមួយសម្រាប់ការគ្រប់គ្រងការងារបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩យើង។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងកាលៈទេសៈដែលប្រទេសថៃ និងវៀតណាម កំពុងមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលកត្តានេះជម្រុញអោយអាជ្ញាធរខេត្ត ជាប់ព្រំដែនថៃនិងវៀតណាម ជាពិសេសមន្រ្តីនគរបាល និងទាហានការពារ
ព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអោយបានមុឺងម៉ាត់បំផុត ចំពោះការចរាចរណ៍មនុស្សចូលមកក្នុងប្រទេសកម្ពុជា គឺដាច់ខាតត្រូវដាក់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃជាកំហិត។ ក្នុងករណីឆកល្វែងមានលួចចូល
របស់ពលករ រឺជនណាក៏ដោយនោះដោយមិនបានដឹងច្រកទ្វារ ច្រករបៀងនោះ អាចប្រឈមនឹងការដកដំណែង។ ហើយប្រសិនមានករណីនេះ ត្រូវស្រាវជ្រាវស្វែងរកមេក្លោងនៅពីក្រោយនៃការលួចចូលមកយកមកផ្តន្ទាទោសតាមច្បាប់។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក ថង សាវុន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អាអ្ញាធរខេត្តរតនគិរី ដែលបាន ដាក់ចេញនូវវិធានការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយ៉ាឡាយ,ខេត្ត
កន្ទុម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានធ្វើការពង្រាយកងកម្លាំង នគរបាល និងយោធាល្បាតតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវ។ជាងនេះខេត្តក៏បានត្រៀមកន្លែង ធ្វើចត្តាឡីស័កនៅច្រកទ្វារព្រំដែន
អន្តរជាតិអូរយ៉ាដាវ ចំនួន១០៤បន្ទប់ផងដែរ ហើយនឹងបានសហការជាមួយកងកម្លាំងភាគីវៀតណាម និងអាជ្ញាធរមូលដ្ឋានប្រទេសទាំងពីរ ធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួនកុំឱ្យឆ្លងចូលទៅវិញទៅមក
ក្នុងកាលៈទេសៈនេះផងដែរ៕

(ប្រភពព័ត៌មាន: FreshNews)

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ