Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ផ្តល់អំណោយជូនអាណិកជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ ២០២១

10:27 | 01/02/2021

នៅព្រឹកថ្ងៃទី ៣០ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន Metfone សាខាខេត្តព្រះសីហនុ និងលោកស្រី Kim Chang (Trinh Thi My Trang) ដែលជាអាជីវករធ្វើពាណិជ្ជកម្មមាស ប្រាក់ និងគ្រឿងអលង្ការក្នុងភូមិភាគ បានរៀបចំពិធីផ្តល់អំណោយជូនក្រុមគ្រួសារអាណិកជនវៀតណាមជួបការលំបាកចំនួន ១០០ គ្រួសារ ដែលរស់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly ថ្លែងនៅក្នុងពិធីផ្ដល់អំណោយ (រូបថត៖ nhandan.com.vn)

យោងតាមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly បានឲ្យដឹងថា ចំណែកអំណោយនីមួយៗមានតម្លៃ ២៥ ដុល្លារអាមេរិក នឹងចូលរួមចំណែកជួយអាណិកជនវៀតណាមនៅភូមីភាគទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២១ ក្នុងបរិយាកាសសម្បូរសប្បាយរីករាយ មានជីវភាពរស់ដោយ​ស្ថិរភាព​នៅ​ប្រទេសសាមី។


ផ្តល់អំណោយជូនអាណិកជនវៀតណាមនៅកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ ២០២១ (រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ)


គួរបញ្ជាក់ថា ក្នុងពិធីបូកសរុបការងារសហគមន៍នៅឆ្នាំ ២០២០ កំណត់ទិសដៅសម្រាប់ឆ្នាំ ២០២១ ដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ស្ថានអគ្គកុងស៊ុលបានប្រគល់អំណោយចំនួន ៤០០ ចំណែក ជូនគណៈប្រតិបត្តិការនៃសមាគមខ្មែរ - វៀតណាមនៅតាមបណ្តាខេត្តក្នុងភូមិភាគ ដើម្បីផ្តល់ជូនអណិកជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាវាភូមិន្ទជើងទឹកកាណាដា មកបំពេញទស្សនកិច្ចមិត្តភាពនៅក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន
ការរៀបចំការប្រឡងសមត្ថភាពភាសាវៀតណាមតាមស្តង់ដារជាតិនៅប្រទេសជប៉ុន
អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh
ប្រាក់សោធននិវត្តន៍ និងការឧបត្ថម្ភធានារ៉ាប់រងសង្គម កើនឡើង ៨% ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦
ប្រទេសស្វីស បន្តគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពសម្រាប់ខេត្ត Tuyen Quang