Trending now

ខេត្ត Khanh Hoa៖ រៀបចំ ពិធីជួបសំណេះសំណាល និងវេចខ្ចប់នំអន្សំសម្រាប់និស្សិតបរទេសដែលស្នាក់នៅក្នុងប្រទេសវៀតណាម ក្នុងឱកាសបុណ្យតេត

10:07 | 03/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ជំងឺរាតត្បាត COVID-19 ធ្វើឲ្យ និស្សិតអន្តរជាតិមិនអាច វិលត្រឡប់មកផ្ទះវិញ ក្នុងឱកាសឈប់សម្រាកបុណ្យតេត។ ប៉ុន្តែនេះគឺជាឱកាសមួយសម្រាប់ពួកគេទទួលបានបរិយាកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលមានប្រការថ្មីៗនិងគួរឱ្យរំភើបជាច្រើន។

លោកស្រី Le Thi Mai Han - មន្ត្រីធ្វើការនៅនាយកដ្ឋាន​ទំនាក់ទំនងបរទេស​នៃសាកលវិទ្យាល័យ Nha Trang បាននិយាយឲ្យដឹងថា ​បច្ចុប្បន្ន សាលានេះមាននិស្សិតបរទេស​ចំនួន ៣៣ នាក់ ក្នុងនោះមាន និស្សិតឡាវចំនួន ៣០ នាក់ និស្សិត Vanuatuចំនួន ២ នាក់និងនិស្សិត Haiti ចំនួន ១ នាក់។ ក្នុងរយៈពេល​ច្រើនឆ្នាំ​កន្លងមក​ សាលាតែងតែរៀបចំពិធី​ជួបសំណេះសំណាល​ចុង​ឆ្នាំសម្រាប់និស្សិតបរទេស​និងគ្រូប្រៀនបរទេស។ ទោះយ៉ាងណា​ ឆ្នាំ​នេះសាលានឹង​រៀបចំពិធី​ជួប​សំណេះសំណាល​ជាមួយនិស្សិតបរទេស​និងនិស្សិតវៀតណាមដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញ ដើម្បីអបអរសាទរបុណ្យតេត។ ពិធីនេះនឹង​បានគេរំពឹងថា​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ កើត ខែកត្តិក​ ​រួមមាន​សកម្មភាពជាច្រើន ដូចជា​ការ​សម្តែងសិល្បៈ ការប្រគល់អំណោយ ...

និស្សិតឡាវកំពុងសិក្សានៅសាកលវិទ្យាល័យ Nha Trang ។ (រូបថត៖ កាសែត Khanh Hoa)

សាលានាយទាហាកងទ័ពអាកាសមានសិក្ខាកាមបរទេសចំនួន ៤១ នាក់ ដែលកំពុងសិក្សាក្នុងឆ្នាំទី ១ និងទី ៣ (សិក្ខាកាមឡាវ​ចំនួន ១២ នាក់ សិក្ខាកាមកម្ពុជា ២៩ នាក់) ។ សាលា​នាយទាហា​ព័ត៌មានមាននិស្សិតឡាវចំនួន ១៩ នាក់ សិក្ខាកាមកម្ពុជាចំនួន ៤៦ នាក់។ វិទ្យាស្ថានកងទ័ពជើងទឹក មានសិក្ខាកាមជិត ៨០ នាក់មកពីកងទ័ពជើងទឹក​នៃកងយោធពលខេមរភូមិន្ទកម្ពុជា​ នឹងស្នាក់នៅ និងអបអរសាទរ​បុណ្យតេតនៅអង្គភាព។ លោកវរសេនីយ៍ទោ Do Trong Sang -អ្នកនយោបាយ នៃកងវរសេនាតូចអន្តរជាតិ​នៃសាលានាយទាហានកងទ័ពអាកាសបាននិយាយថា ៖​នេះជាឆ្នាំដំបូងដែលសិក្ខាកាមបរទេស​ស្នាក់នៅនិងអបអរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដូច្នេះអង្គភាព​បានបង្កើត​ផែនការរៀបចំសកម្មភាព​រីករាយឆ្នាំថ្មី​សម្រាប់​សិក្ខកាមបរទេស។

សិក្ខកាមនិងថ្នាក់ដឹកនាំនៃកងវរសេនាតូចអន្តរជាតិរបស់សាលានាយទាហាកងទ័ពអាកាសបានតុបតែង ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំវៀតណាម នៅអង្គភាព។ (រូបថត៖ កាសែត Khanh Hoa)

មុនបុណ្យតេត អង្គភាពនឹងរៀបចំ ការផ្លាស់ប្តូរ កីឡា ជាមួយ សាលានាយទាហាព័ត៌មាន វិទ្យាស្ថានកងទ័ពជើងទឹក ក្នុងរាត្រី​ឆ្លងឆ្នាំ អង្គភាព​នឹងរៀបចំសកម្មភាព​រើស​ផ្កា​តាមបែប​ប្រជាធិបតេយ្យ (ស្វែងយល់នូវ​ទំនៀមទម្លាប់​របស់​ប្រជាជន​វៀតណាមក្នុងឱកាសបុណ្យតេត) ការផ្លាស់ប្តូរ​វប្បធម៌​សិល្បៈនិងចួលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំ។ ក្នុងបណ្តា​ថ្ងៃឈប់សម្រាក​ក្នុង​បុណ្យតេត ​ដោយផ្អែកទៅលើល័ក្ខខ័ណ្ឌ​ជាក់ស្តែង សិក្ខាកាម​នឹងទៅទស្សនាកងវរសេនាធំ​ហោះហើរ​ របស់សាលានាយទាហានៃកងទ័ពអាកាស, កន្លែងទេសភាព​និងកន្លែងទេសចរណ៍មួយចំនួននៅ Nha Trang - ខេត្ត Khanh Hoa។

លើសពីនេះទៀត សម្ព័ន្ធអង្គការមិត្តភាព ខេត្ត Khanh Hoa នឹងសម្របសម្រួលជាមួយសមាគមន៍នៃសហព័ន្ធនារីទីក្រុង Nha Trang រៀបចំពិធីវេចខ្ចប់និងការចំអិននំអន្សំលើកទី ១២​ក្រោមប្រធានបទ“ នំអន្សំតភ្ជាប់សេចក្ដីស្រឡាញ់” និងការ​ផ្លាស់ប្តូរ​វប្បធម៌តេតប្រពៃណី​សម្រាប់និស្សិត​​នារីបរទេស​និងសមាជិកនៃសហព័ន្ធនារីក្រុង។ សកម្មភាពត្រូវបានគ្រោង​ធ្វើ ឡើង នៅថ្ងៃទី ២៥ កើត ខែកក្តិក ដើម្បីបង្កើតលក្ខខណ្ឌ​អំណោយផលដល់មន្រ្តី និងសមាជិក​នៃ​សហព័ន្ធនារីក្រុង ចូលរួមក្នុងការ ផ្លាស់ប្តូរវប្បធម៌និងសិល្បៈនិង​ផ្សព្វផ្សាយវប្បធម៌ប្រពៃណីបុណ្យតេតដល់មិត្តអន្តរជាតិ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស