Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបពិភាក្សាការងារ ជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធវីដេអូ

12:48 | 25/11/2020 (បកប្រែដោយឌីណា)

យុគសម័យ- លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបពិភាក្សាការងារ ជាមួយ សម្តេច តេជោហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែវិច្ឆិកា។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ជួបពិភាក្សាការងារ ជាមួយ សម្តេច​ តេជោហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយ:ប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះសម្តេច តេជោ ហ៊ុន សែន​បានអបអរសាទរចំពោះសមិទ្ធិផលក្នុងស្រុកនិងកិច្ចការបរទេសដែលប្រទេសវៀតណាមទទួលបាន ក្នុងរយៈពេលកន្លងមកនេះ ជាពិសេស​ការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំ​ជាន់ខ្ពស់​ពាក់ព័ន្ធផ្សេងៗ ទៀត។ វៀតណាម មានគំនិតផ្តួចផ្តើម​ជាច្រើន​ដែលចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានមួយដែលមានសាមគ្គីភាពនិងរឹងមាំ។ សម្តេច តេជោ ហ៊ុន សែន​អះអាងថា​ កម្ពុជា​នឹងសហការជាមួយវៀតណាម ក្នុងនាមជា​សមាជិកអាស៊ាននិងបន្តគាំទ្រវៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិសម្រាប់ អាណត្តិ ២០២០-២០២១ ហើយទន្ទឹមនឹងនោះ​សម្តេច តេជោ​ ហ៊ុន សែន ក៏បានសំដែងការជឿជាក់ថា វៀតណាមនឹងបន្តគ្រប់គ្រងឲ្យបានល្អជំងឺរាតត្បាត និង​ស្ដារឡើងវិញ​សេដ្ឋកិច្ច - សង្គម នាពេល ឆាប់ៗនេះ ​ហើយរៀបចំមហាសន្និបាត​លើកទី១៣ គណៈកម្មាធិការមជ្ឈិមបក្ស ប្រកបដោយ​ជោគជ័យ​។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ជួបពិភាក្សាការងារ ជាមួយ សម្តេច​ តេជោហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយ:ប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះសម្តេច តេជោ ហ៊ុន សែនដែលបានផ្ញើលិខិតចែករំលែកការ​អំពី​ការខូចខាត​បណ្តាលមកពី​ទឹកជំនន់ ​នៅ​ភាគកណ្តាល​នៃប្រទេសវៀតណាម វាយតំលៃ​ខ្ពស់ចំពោះភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការការពារជំងឺរាតត្បាត COVID-19 ហើយថែ​រក្សាស្ថេរភាព​សង្គម​ បន្តការអភិវឌ្ឍសេដ្ឋកិច្ច​។ ម៉្យាងទៀត លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សូមអរគុណប្រទេសកម្ពុជាចំពោះ​ការសម្របសម្រួលនិងការគាំទ្រយ៉ាងជិតស្និទ្ធ ចំពោះ ប្រទេសវៀតណាម ក្នុងឆ្នាំដែល​វៀតណាម​ធ្វើ​ជា ប្រធាន​អាស៊ាន ឆ្នាំ២០២០ ។

នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងនូវការរីករាយចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជិតខាងនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​មកនេះ។ នាយករដ្ឋមន្រ្តីទាំងពីរ​បានឯកភាព​បន្តពង្រឹងការជឿទុកចិត្តគ្នា​និងការភ្ជាប់នៃ​ទំនាក់ទំនងគ្នា​ដែលនាំ​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ​ឱ្យមានការអភិវឌ្ឍន៍ខ្លាំងក្លា​និងមាននិរន្តរភាពលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានសម្របសម្រួល យ៉ាងជិតស្និទ្ធ​នៅក្នុងក្របខ័ណ្ឌអាស៊ាន ឯកភាព ណែនាំដល់​ក្រសួង ស្ថាប័នពាក់ព័​ន្ធ តំបន់នៃភាគី​ទាំងពីរ​ឱ្យសម្របសម្រួលនិងពង្រឹងវិធានការការពារនិងទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាត ព្រមទាំង ដោះស្រាយឱ្យបានឆាប់នូវ​បញ្ហាដែល​កើត​ឡើង​ក្នុងស្មារតីមិត្តភាពនិង​កិច្ចសហប្រតិបត្តិការ​។ បន្តរក្សាបាននូវការធ្វើ​ពាណិជ្ជកម្ម​តាមតំបន់​ព្រំដែន​ប្រកបដោយ​ធម្មតា​និងការខិតខំដើម្បី​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារជាតិ - សន្តិសុខ ធានា​សន្តិសុខ​និងសណ្តាប់ធ្នាប់នៅ​តំបន់ព្រំដែន។

ភាគីទាំងពីរបានឯកភាពចាត់តាំងស្ថាប័នមានសមត្ថភាពនៃភាគីទាំងពីរឱ្យបន្តសម្របសម្រួលនិងរៀបចំព្រឹត្តិការណ៍មួយចំនួនដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែននាពេលខាងមុខ។ ភាគីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាព​នៅក្នុងវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុង​អាស៊ាន​និងនៅក្នុងយន្តការ​សហប្រតិបត្តិការ​អនុតំបន់។

ជំនួប តាមរយ:ប្រព័ន្ធវីដេអូ​ លោក​នាយករដ្ឋមន្រ្តី​Nguyen Xuan Phuc និងសម្តេច តេ​ជោ​ ហ៊ុន​សែន​ បានធ្វើឡើងក្នុងបរិយាកាស​ស្និទ្ធស្នាល​ ដែលបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព​ រវាងប្រទេសទាំងពីរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម