Trending now

យកចិត្តទុកដាក់ជាពិសេសលើដំណាក់កាលចាត់តាំងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងដំណាក់កាល ២០២៦-២០៣០

09:10 | 16/04/2026 ហេង វុធ្ធី

យុគសម័យ - ដើម្បីឱ្យសេចក្តីសន្និដ្ឋានលេខ ១៨ នៃសន្និសីទលើកទី ២ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ អាចចូលទៅក្នុងសភាពការណ៍ជាក់ស្តែងបានឆាប់រហ័ស បញ្ចេញនូវប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឱ្យមានភាពឆាប់រហ័ស និងប្រកបដោយចីរភាព ព្រមទាំងខិតខំសម្រេចឱ្យបាននូវកំណើន “លេខ ២ ខ្ទង់” នោះ គឺទាមទារឱ្យបណ្តាស្ថាប័ននៅក្នុងប្រព័ន្ធនយោបាយ គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាពិសេសលើការចាត់តាំងអនុវត្ត ដោយធានានូវភាពម្ចាស់ការ បន្ទាន់ បត់បែន និងមានប្រសិទ្ធភាព។

ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦
សមមិត្ត Nguyen Thanh Nghi សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទ។
សមមិត្ត Nguyen Thanh Nghi សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានធ្វើបទឧទ្ទេសនាមនៅក្នុងសន្និសីទ។

នៅក្នុងសន្និសីទសហទូទាំងប្រទេស ដើម្បីស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ២ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ ដែលរៀបចំដោយការិយាល័យនយោបាយ និងលេខាធិការដ្ឋានមជ្ឈិមបក្ស កាលពីព្រឹកមិញនេះ (ថ្ងៃទី ១៣ ខែមេសា) បណ្តាតំណាងបានស្តាប់បទឧទ្ទេសនាមអំពីសេចក្តីសន្និដ្ឋានលេខ 18-KL/TW ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ហិរញ្ញវត្ថុជាតិ និងការខ្ចី បង់បំណុលសាធារណៈ ការវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ ២០២៦-២០៣០ ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តគោលដៅខិតខំសម្រេចឱ្យបាននូវកំណើន “លេខ ២ ខ្ទង់” ដែលបង្ហាញដោយសមមិត្ត Nguyen Thanh Nghi សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម។

សមមិត្ត Nguyen Thanh Nghi បានសង្កត់ធ្ងន់ថា សេចក្តីសន្និដ្ឋាននេះមានអត្ថន័យយ៉ាងសំខាន់បំផុត ដោយបានបូកសរុបនូវខ្លឹមសារជាមូលដ្ឋាននៃគម្រោងបណ្តាដំណោះស្រាយយុទ្ធសាស្ត្រដើម្បីជំរុញកំណើនលេខ ២ ខ្ទង់ ដែលជាជំហានបញ្ជាក់ឱ្យជាក់ស្តែងនូវបណ្តាទិសដៅយុទ្ធសាស្ត្រ និងសេចក្តីសម្រេចចិត្តធំៗស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងការអនុវត្តគោលដៅកំណើនឆាប់រហ័ស និងប្រកបដោយចីរភាព។

សភាពការណ៍ពិភពលោកក្នុងដំណាក់កាល ២០២១-២០២៥ មានទាំងលក្ខណៈអំណោយផល កាលានុវត្តភាព និងការលំបាក បញ្ហាប្រឈមនៅលាយឡំគ្នា ប៉ុន្តែការលំបាក និងបញ្ហាប្រឈមគឺជាចំណុចចម្បង។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការចូលរួមយ៉ាងម៉ឺងម៉ាត់នៃប្រព័ន្ធនយោបាយទាំងមូល បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្រោមការដឹកនាំយ៉ាងជិតស្និទ្ធរបស់បក្ស; ការត្រួតពិនិត្យ ការរួមដំណើរ និងការសម្របសម្រួលរបស់រដ្ឋសភា; ការចង្អុលបង្ហាញ និងការគ្រប់គ្រងប្រកបដោយការសម្រេចចិត្ត បត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន ប្រទេសយើងបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយ; សម្រេចបាន និងលើស ២២ ក្នុងចំណោម ២៦ សូចនាករសេដ្ឋកិច្ច - សង្គមចម្បងៗក្នុងដំណាក់កាល ២០២១-២០២៥ ដែលក្នុងនោះបានបំពេញសព្វគ្រប់នូវរាល់សូចនាករផ្នែកសង្គម។

ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចវិបុលភាពមិនទាន់រឹងមាំពិតប្រាកដនៅឡើយ; ផលិតភាព គុណភាព ប្រសិទ្ធភាព លទ្ធភាពទប់ទល់ និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចមិនទាន់ខ្ពស់។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល នៅមានការរួមចំណែកតិចតួចចំពោះកំណើន។ មិនទាន់មានយន្តការ និងគោលនយោបាយខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីទាក់ទាញប្រភពធនធានពីវិស័យឯកជន និងការវិនិយោគពីបរទេស...

ឈានចូលដំណាក់កាល ២០២៦-២០៣០ សភាពការណ៍ពិភពលោកមានការវិវត្តថ្មីៗយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មានបំផុត; ជាពិសេសគឺជម្លោះនៅមជ្ឈិមបូព៌ា បង្កឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ធ្វើឱ្យតម្លៃប្រេង ឧស្ម័ន និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ ជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្ម ការវិនិយោគអន្តរជាតិ និងជះឥទ្ធិពលដោយផ្ទាល់ដល់ការអនុវត្តគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម របស់ប្រទេសយើង។

ផ្អែកលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីភាពអំណោយផល និងការលំបាក គណៈកម្មាធិការមជ្ឈិមបានឯកភាពលើបណ្ដាគោលដៅ និងសូចនាករ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិត “លេខ ២ ខ្ទង់” សំដៅបំពេញឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីររបស់ប្រទេសជាតិ។

សេចក្តីសន្និដ្ឋានបានកំណត់ក្រុមទស្សនៈដឹកនាំចំនួន ៤ ដែលអាចសង្ខេបនូវខ្លឹមសារចម្បងៗដូចជា៖ ធានានូវការដឹកនាំ និងការចង្អុលបង្ហាញគ្រប់ជ្រុងជ្រោយ និងដោយផ្ទាល់របស់បក្ស; លើកកម្ពស់តួនាទីកសាងការអភិវឌ្ឍរបស់រដ្ឋ; ការត្រួតពិនិត្យ និងការផ្តល់មតិរិះគន់របស់រណសិរ្សមាតុភូមិវៀតណាម; ប្តេជ្ញាអនុវត្តឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បណ្ដាសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម ការិយាល័យនយោបាយ លេខាធិការដ្ឋាន ដើម្បីសម្រេចបាននូវគោលដៅកំណើនលេខ ២ ខ្ទង់ ផ្សារភ្ជាប់ជាមួយនឹងស្ថិរភាពសេដ្ឋកិច្ចវិបុលភាព ការគ្រប់គ្រងអតិផរណា និងការធានានូវតុល្យភាពធំៗនៃសេដ្ឋកិច្ច។

សេចក្តីសន្និដ្ឋានបានដាក់ចេញនូវក្រុមភារកិច្ច និងដំណោះស្រាយចម្បងៗចំនួន ០៤ ក្រុម៖ អំពីសេដ្ឋកិច្ច - សង្គម; អំពីហិរញ្ញវត្ថុជាតិ; អំពីការខ្ចី និងការបង់បំណុលសាធារណៈ; និងអំពីការវិនិយោគសាធារណៈរយៈពេលមធ្យម ព្រមទាំងឧបសម្ព័ន្ធចំនួន ០៣ ផងដែរ។

តាមសមមិត្ត Nguyen Thanh Nghi ការជ្រួតជ្រាប និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងដំណាក់កាល ២០២៦-២០៣០ មិនត្រឹមតែជាតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភារកិច្ចនយោបាយស្នូលទៀតផង; ដែលទាមទារឱ្យកម្មាភិបាល សមាជិកបក្សម្នាក់ៗត្រូវលើកកម្ពស់ការទទួលខុសត្រូវ ភាពជាអ្នកត្រួសត្រាយ “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” ដើម្បីក្លាយជាស្នូលនៅក្នុងដំណើរការផ្លាស់ប្តូរមុខមាត់ថ្មីគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។

សមមិត្ត Nguyen Thanh Nghi បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីឱ្យសេចក្តីសន្និដ្ឋានលេខ ១៨ នៃសន្និសីទលើកទី ២ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ អាចចូលទៅក្នុងសភាពការណ៍ជាក់ស្តែងបានឆាប់រហ័ស បញ្ចេញនូវប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព ព្រមទាំងខិតខំសម្រេចឱ្យបាននូវកំណើន “លេខ ២ ខ្ទង់” នោះ គឺទាមទារឱ្យបណ្តាស្ថាប័ននៅក្នុងប្រព័ន្ធនយោបាយ គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាពិសេសលើការចាត់តាំងអនុវត្ត ដោយធានានូវភាពម្ចាស់ការ បន្ទាន់ បត់បែន និងមានប្រសិទ្ធភាព។

តាមនោះ គណបក្សរដ្ឋាភិបាល និងគណបក្សរដ្ឋសភា ត្រូវចង្អុលបង្ហាញឱ្យមានការរាយការណ៍អំពីបណ្ដាផែនការ ដើម្បីឱ្យរដ្ឋសភាពិន្យត្យ និងសម្រេច; សម្របសម្រួលឱ្យបានជិតស្និទ្ធ និងទាន់ពេលវេលាក្នុងការពិនិត្យ កែសម្រួលឱ្យបានសមស្របនៅពេលមានការប្រែប្រួល ឬមានឥទ្ធិពលខ្លាំងដល់បណ្ដាគោលដៅសេដ្ឋកិច្ចវិបុលភាព និងតុល្យភាពថវិការដ្ឋ។

គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ធ្វើជាអធិបតីក្នុងការផ្តល់យោបល់ជូនការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បីចាត់តាំងការជ្រួតជ្រាប និងធ្វើការឃោសនាជាប្រចាំអំពីការអនុវត្ត និងលទ្ធផលនៃការអនុវត្តសេចក្តីសន្និដ្ឋាន។

គណបក្សរដ្ឋាភិបាល ធ្វើជាអធិបតី និងសម្របសម្រួលជាមួយគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ព្រមទាំងការិយាល័យមជ្ឈិមបក្ស ដើម្បីតាមដាន រុញច្រាន និងវាយតម្លៃលទ្ធផលនៃការអនុវត្ត; រាយការណ៍លទ្ធផលជូនការិយាល័យនយោបាយ និងលេខាធិការដ្ឋាន រៀងរាល់ ៦ ខែម្តង ដើម្បីដឹកនាំចង្អុលបង្ហាញ។

សមមិត្ត Nguyen Thanh Nghi បានស្នើឱ្យបណ្ដាសមមិត្តលេខាគណៈកម្មាធិការបក្សខេត្ត ក្រុង គណបក្សបណ្ដាក្រសួង ស្ថាប័ន និងអង្គភាពនៅមជ្ឈិម លើកកម្ពស់តួនាទីជាគំរូរបស់អ្នកដឹកនាំ ដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់នូវការកសាងកម្មវិធី ផែនការ និងយុទ្ធសាស្ត្រជាក់ស្ដែងឱ្យស្របតាមសភាពការណ៍ជាក់ស្ដែង ព្រមទាំងម្ចាស់ការចាត់តាំងអនុវត្តឱ្យបានម៉ឺងម៉ាត់ ស៊ីសង្វាក់គ្នា ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ ត្រូវពង្រឹងការត្រួតពិនិត្យ តាមដាន និងរុញច្រាន; ដោះស្រាយឱ្យបានដាច់ស្រឡះនូវបណ្ដាបញ្ហាដែលស្ថិតក្នុងសមត្ថកិច្ច; ទទួលខុសត្រូវរហូតដល់ទីបញ្ចប់ចំពោះលទ្ធផលនៃការអនុវត្ត; លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល ដើម្បីឱ្យសហគមន៍អាជីវកម្ម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានចូលរួមយ៉ាងសកម្ម និងរួមចំណែកដល់គោលដៅរួមរបស់ប្រទេសជាតិ៕

វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦

យុគសម័យ - យោងតាមមន្ទីរទេសចរណ៍ហាណូយ ក្នុងខែមីនា ឆ្នាំ២០២៦ វិស័យទេសចរណ៍របស់រដ្ឋធានីបានបន្តកត់ត្រាកំណើនគួរឱ្យចាប់អារម្មណ៍ជាមួយនឹងភ្ញៀវទេសចរសរុបចំនួន ៣,០៥ លាននាក់។ ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ក្នុងខែមីនាបានឈានដល់ប្រមាណ ១២,៩ ពាន់ពាន់លានដុង...

ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦ ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦

យុគសម័យ - សារព័ត៌មានត្រូវមានភាពសកម្ម ច្នៃប្រឌិត បញ្ចុះបញ្ចូល និងមនុស្សធម៌ ក្នុងការណែនាំព័ត៌មាន និងចូលរួមចំណែកដល់ការអភិវឌ្ឍថ្មីរបស់ប្រទេសនៅឆ្នាំ ២០២៦។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Dak Lak៖ អ្នកនេសាទចុះហត្ថលេខាលើកិច្ចសន្យាប្រឆាំងនឹងការនេសាទខុសច្បាប់ IUU
ជំរុញការផ្សព្វផ្សាយទេសចរណ៍វៀតណាមយ៉ាងខ្លាំងក្លានៅប្រទេសកាណាដា
យកចិត្តទុកដាក់ជាពិសេសលើដំណាក់កាលចាត់តាំងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងដំណាក់កាល ២០២៦-២០៣០
លើកកម្ពស់កម្រិតការងារនយោបាយ និងសតិអារម្មណ៍ ចំពោះមុខការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន
ពលករ​ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួប​ជុំរៀប​ចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ