Trending now

អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) ផ្ញើសារជូនពរ បុណ្យឯករាជ្យជាតិកម្ពុជាលើកទី៦៧

15:28 | 09/11/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាថ្អៃទី ៩ ខែវិច្ឆិកា អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) ផ្ញើសារជូនពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជាលើកទី៦៧ (០៩/១១/១៩៥៣-០៩/១១/២០២០)។

អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) ផ្ញើសារជូនពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជាលើកទី៦៧ (០៩/១១/១៩៥៣-០៩/១១/២០២០)។

ក្នុងសារជំពរនេះ ឯកឧត្តម ង្វៀន ភូត្រុង (NGUYEN PHU TRONG) សូមគោរពជឿជូន ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងប្រជាជនកម្ពុជា ទាំងមូលនូវពាក្យពេចន៍ជូនពរដ៏ល្អប្រសើរបំផុត។ បណ្តាសមិទ្ធផលដ៏ធំធេញនិងមានសារៈសំខាន់ដែលប្រជាជនកម្ពុជាសម្រេចបាននា៦៧ឆ្នាំកន្លង មកនិងការជោគជ័យក្នុងការបង្ការ និងប្រឆាំងនឹងមហាជំងឺកូវីដ១៩នាពេលថ្មីៗនេះ បានសបញ្ជាក់សារជា ថ្មីម្តងទៀតថាក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់បណ្តាថ្នាក់ដឹកនាំកម្ពុជា ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលដ៏ ធំធេញ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាមួយ ប្រកបដោយសន្តិភាព វិបុលភាព និងមានតួនាទីកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។

ឯកឧត្តម ក៏បានសម្តែងក្តីសប្បាយយ៉ាងខ្លាំង និងគោរពជានិច្ចនូវចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសវៀតណាម ជាមួយនិងព្រះរាជាណាចក្រកម្ពុជា ការជួយឧបត្ថម្ភនិងគាំទ្រដ៏មានតម្លៃរវាងប្រទេសទាំងពីរកាលពីអតីត កាលនិងនាពេលបច្ចុប្បន្ន ហើយនិងជឿជាក់ថា វៀតណាមនិងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ រួមគ្នាជំនះលើការ លំបាក ជំរុញអោយខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព ដើម្បីអត្ថប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងនៅ លើឆាកអន្តរជាតិ៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ