Trending now

ជម្រុញការអនុវត្តគម្រោងផ្លូវដែក Thakhek-Vung Ang

09:52 | 21/10/2020

ក្រុមហ៊ុនប្រេងឥន្ធនៈឡាវ (Petrotrade) និងក្រុមហ៊ុនផ្ដល់យោបល់ជាតិឡាវ (National Consulting Group) ទើបតែចុះហត្ថលេខខាលើកិច្ចព្រមព្រៀងស្ដីពីការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន - សង្គមនៃគម្រោងផ្លូវដែកឡាវ - វៀតណាម ពីទីរួមខេត្ត Thakhek ខេត្ត Khammuan ឡាវ ដល់កំពង់ផែ Vung Ang ខេត្ត Ha Tinh វៀតណាម។

ក្រុមហ៊ុន Petrotrade ក្រុមហ៊ុនរចនាវិស្វកម្មដឹកជញ្ជូនវៀតណាម និងសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកឥណ្ឌូនេស៊ី កំពុងរៀបចំខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពីការរចនាលំអិតគម្រោងជាមួយរដ្ឋាភិបាលឡាវដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំមុន។

ពិធីចុះហត្ថលេខខាលើកិច្ចព្រមព្រៀង (រូបថត៖ vov.vn)

គម្រោងផ្លូវដែកឡាវ-វៀតណាម គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រតភ្ជាប់ការដឹកជញ្ជូន logistics របស់ឡាវ សំដៅធ្វើឲ្យប្រទេសឡាវរក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ការដឹកជញ្ជូននៅលើដីគោកក្នុងតំបន់។ គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែហើយនឹងត្រូវដាក់ឲ្យដំណើរការចាប់ពីឆ្នាំ ២០២៤./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន
ការកែលម្អប្រព័ន្ធស្តង់ដារ ដឹកនាំការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងធានាសន្តិសុខតាមអ៊ីនធឺណិត
ការឧបត្ថម្ភនិស្សិតកម្ពុជា៖ ឆ្ពោះទៅរកភាពជាដៃគូរយៈពេលវែង
វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាស៊ាន ដើម្បីលើកកម្ពស់ការផ្សះផ្សារវាងកម្ពុជា និងថៃ
សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្ត "បណ្តុះចំណងមិត្តភាព" ជាមួយនិស្សិតកម្ពុជាចំនួន ៤៧ នាក់ ដែលកំពុងសិក្សានៅប្រទេសវៀតណាម