Trending now

ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៅកម្ពុជា

07:05 | 30/07/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុទ្ធី)

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោកស្រី Nguyen Thi Le អនុលេខាបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី Nguyen Thi Le អនុលេខាបក្សក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ អញ្ជើញជួបសំដែងការគួរសមជាមួយ លោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា (រូបថត៖vovworld.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងជំនួបនេះ លោកហេងសំរិន បានវាយតម្លៃខ្ពស់ និងគាំទ្រទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងជិតស្និទ្ធរវាងទីក្រុង ហូជីមិញនិងរាជធានីភ្នំពេញ ក៏ដូចជាតំបន់ផ្សេងៗទៀតរបស់ប្រទេសកម្ពុជានាពេលកន្លងមក។ លោកហេងសំរិន ក៏បានមានបំណងចង់ឲ្យតំបន់នានានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍លើវិស័យជាច្រើនផងដែរ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុទ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុទ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន
ការកែលម្អប្រព័ន្ធស្តង់ដារ ដឹកនាំការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងធានាសន្តិសុខតាមអ៊ីនធឺណិត
ការឧបត្ថម្ភនិស្សិតកម្ពុជា៖ ឆ្ពោះទៅរកភាពជាដៃគូរយៈពេលវែង
វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាស៊ាន ដើម្បីលើកកម្ពស់ការផ្សះផ្សារវាងកម្ពុជា និងថៃ
សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្ត "បណ្តុះចំណងមិត្តភាព" ជាមួយនិស្សិតកម្ពុជាចំនួន ៤៧ នាក់ ដែលកំពុងសិក្សានៅប្រទេសវៀតណាម