Trending now

វៀតណាម-កម្ពុជាជម្រុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន

07:28 | 08/12/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - នានៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា (នៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម)។

រូបថតៈ freshnewsasia.com

ជំនួបថ្ងៃនេះ គឺក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សមាគមក៏ធ្លាប់បានជួបជាមួយសម្តេចតេជោ កាលពីមុនរួចមកហើយ។ ក្នុងជំនួបនេះសម្តេចតេជោ បានបើកឱ្យសមាជិកនៃសមាគមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។

រូបថតៈ freshnewsasia.com

សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅក្នុងប្រទេសវៀតណាមនិងកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ freshnewsasia.com)

សម្តេចតេជោ ក៏ជំរាបជូនប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ពីការរីកចម្រើនរបស់សមាគម និងបានសុំឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Vinamilk រួមដៃគ្នាផ្សព្វផ្សាយសារ "មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត" ជាមួយផលិតផលចំនួន ៤០,០០០ ដប/ប្រអប់ ជូនដល់សហគមន៍
GENECELL ដាក់ឱ្យអនុវត្តប្រធានបទស្រាវជ្រាវចម្រាញ់សារធាតុសកម្មពីឱសថបុរាណ ដើម្បីបម្រើដល់ការផលិតគ្រឿងសម្អាង
ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម