Trending now

សមាគម​វៀតណាម ប្រចាំនៅប្រទេសកម្ពុជាចូលរួមចំណែកក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩នៅប្រទេសមិត្ត

15:21 | 12/06/2020 (សរុបដោយវិច្ឆិកា)

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកប្រធានសមាគម​វៀតណាម ប្រចាំនៅប្រទេសកម្ពុជា និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងជំនួបនេះដែរ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានសមាគម ក៏បាននាំមកនូវ ម៉ាស ទឹកលាងដៃ អាល់កុល និងឧបករណ៍មួយចំនួន ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំ​នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​អគ្គនាយក បានវាយតម្លៃខ្ពស់ ចំពោះសមាគមដែលបានជួយបង្កលក្ខណៈ​ងាយស្រួល​ ក្នុងការចូលរួម​ អនុវត្តច្បាប់របស់កម្ពុជា។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ ក៏បានពិភាក្សាលេីបញ្ហាប្រឈមមួយចំនួន ដែលពលរដ្ឋវៀតណាមស្នាក់នៅប្រទេសកម្ពុជាកំពុងជួបប្រទះ​។

នៅទីបញ្ចប់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានស្នេីឲ្យលោកប្រធាន​សមាគម​ និងសមាជិក​ ជួយបន្តខិតខំផ្សព្វផ្សាយ ដល់ពលរដ្ឋវៀតណាមទាំងអស់​ ឲ្យបន្តគោរពច្បាប់របស់ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ​ ជាពិសេសសូុមជូនដំណឹងដល់​ ពលរដ្ឋវៀតណាមដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​ អស់សុពលភាព​ សូមអញ្ជេីញមកបន្តសុពលភាព​ និងកូនៗដែលគ្រប់អាយុ​ សូមអញ្ជេីញមកដាក់ពាក្យស្នេីសុំប័ណ្ណស្នាក់នៅ ឲ្យបានគ្រប់ៗគ្នា​។

ក្នុងជំនួបនេះដែរ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានសមាគម ក៏បាននាំមកនូវ ម៉ាស ទឹកលាងដៃ អាល់កុល និងឧបករណ៍មួយចំនួន ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន