Trending now

រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលម៉ាស់ និងទឹកលាងសម្អាតដៃ ពីខេត្តតៃនិញនៃប្រទេសវៀតណាម

17:28 | 25/04/2020 (ដោយវិច្ឆិកា)

យុគសម័យ - រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានទទួលម៉ាស់ចំនួន ៣ម៉ឺនម៉ាស់ និងទឹកលាងសម្អាតដៃចំណុះ ៥០០មីលីលីត្រ ចំនួន២៤០ដប ដែលបានផ្តល់ជូនដោយតំណាងថ្នាក់ដឹកនាំគណៈកម្មាធិកាប្រជាជនខេត្តតៃនិញ នៃប្រទេសវៀតណាម ទុកសម្រាប់ចែកជូន ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ការពារការឆ្លងមេរោគCovid-19 ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលម៉ាស់ និងទឹកលាងសម្អាតដៃ ពីខេត្តតៃនិញនៃប្រទេសវៀតណាម។ (ប្រភព៖ ក្រសួងព័ត៌មានកម្ពុជា)

ក្នុងពិធីប្រគល់ទទួលម៉ាស់ និងអាកុលនោះ ធ្វើឡើងស្ថិតនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ
ដឹកនាំដោយឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយ លោក ផាន់ គឹមសន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងលោក លោកស្រី តំណាងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិកាប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាម ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ជាការបង្ហាញអោយឃើញពីចំណងមេត្រីភាពរវាងប្រទេសដែលមានព្រំដែនជាប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតចម្លងបន្តនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម ក៏បានសំណូមពរប្រជាពលរដ្ឋ រវាងខេត្តទាំងពីរ ខេត្តត្បូងឃ្មុំ-ខេត្តតៃនិញ ចូលរួមប្រុងប្រយ័ត្ន និងការពារទប់ស្កាត់ការចម្លងបន្តនៃជម្ងឺកូវីដ-១៩ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ មានការជឿជាក់លើកិច្ចសហការណ៍ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩៕

(ដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ
គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ