យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា គណះប្រតិភូនៃកងទ័ពការពាព្រំដែនខេត្ត តៃនិញ ដឹកនាំដោយ លោកវរសេនីឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តតៃ និញ បានអញ្ជើញទៅសាកសួរសុកទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ចំពោះកម្លាំងនគរបាល អនុតំបន់យោធា និងកងរាជអាវុធហត្ថលេខ២ នៃខេត្តត្បូងឃ្មុំ និងប៉ុសិ៍្តការពារព្រំដែនមានជ័យ និងត្រពែងផ្លូង។
លោកវរសេនីឯក Le Hong Vuong ទៅសាកសួរសុកទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មី ចំពោះស្នងការនគរបាលខេត្តត្បូងឃ្មុំ
តាងនាមគណះប្រតិភូ លោកវរសេនីឯក Le Hong Vuong បានជូនអំណោយ និងពរសព្ទសាធុការជូនចំពោះថ្នាក់ដឹកនាំ នាយទាហានដែលចំណុះកងកម្លាំងប្រដាប់អាវុធទាំង៣។ ជូនពរចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរដែលនិយាយរួម ក៏ដូចជាកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក កាន់តែជិតស្និទ្ធបន្ថែមទៀត។
ក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរពេញទៅដោយមិត្តភាព តំណាងនៃស្នងការនគរបាល អនុតំបន់យោធា កងរាជអាវុធហត្ថ និងប៉ុសិ៍្តការពារព្រំដែនទំាងពីរក៏បានថ្លែងអគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភរបស់អាជ្ញាធរ និងប្រជាជនខេត្តតៃនិញដែលនិយាយរួម និងកងកម្លាំងការពារព្រំដែនខេត្តតៃនិញនិយាយដោយឡែក ក្នុងអំឡុងកន្លងមក ដែលបានជួយឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំលើគ្រប់វិស័យ ទន្ទឹមនឹងនោះតំណាងនៃស្នងការនគរបាលខេត្ត ក៏សង្ឃឹថា ក្នុងរយះពេលខាងមុខនេះ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរបន្តការយកចិត្តទុកដាក់ គាំទ្រ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមគ្នាថែក្សាខែ្សព្រំដែនរួមនៃប្រទេសទាំងពីរ បានប្រកបដោយសន្តិភាព ស្ថេរភាព មានកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍៕
(យោងតាម baotayninh.vn បកប្រែដោយសំណាង)
មតិពីមិត្តអ្នកអាន