Trending now

អាស៊ានបើកសម្ពោធស្តុកឌីជីថលរក្សាទុកបេតិកភណ្ឌវប្បធម៌តំបន់

14:40 | 28/02/2020 (បកប្រែដោយ ហេង វុធ្ធី)

ស្ទុកឌីជីថលរក្សាទុកបេតិកភណ្ឌវប្បធម៌អាស៊ានបានកើតឡើងក្នុងគោលបំណងប្រជាពលរដ្ឋអាស៊ាននឹងយល់ដឹងច្បាស់អំពីមនសិកាក្នុងតំបន់ និងរួមដៃគ្នាយ៉ាងខ្លាំងក្លាដើម្បីលើកកម្ពស់អត្តសញ្ញាណអាស៊ានផងដែរ។

អាស័យដ្ឋានគេហទំព័រ៖ https://heritage.asean.org

នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី លេខាធិការដ្ឋានអាស៊ានបានបើកសម្ពោធស្តុកឌីជីថលរក្សាទុកបេតិកភណ្ឌវប្បធម៌អាស៊ាន (ACHDA) តាមរយៈអាស័យដ្ឋានគេហទំព័រ៖ https://heritage.asean.org ។

ថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌ - សង្គមលោក Kung Phoak បានសង្កត់ធ្ងន់ថា គម្រោង ACHDA គឺជា«ជំហានដ៏សំខាន់មួយ» របស់អាស៊ាន ដើម្បីបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ ចម្រុះជាតិសាសន៍ក្នុងតំបន់។ លោកអគ្គលេខាធិការរងអាស៊ាន ក៏បានសង្ឃឹមថា ពលរដ្ឋអាស៊ាន ដែលប្រើប្រាស់គេហទំព័រនេះ នឹងវាយតម្លៃខ្ពស់ចំពោះ បេតិកភណ្ឌវប្បធម៌ដែលត្រូវបានចែករំលែក ព្រមទាំងជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីមនសិកាក្នុងតំបន់ និងរួមដៃគ្នាលើកស្ទួយអត្តសញ្ញាណអាស៊ានយ៉ាងខ្លាំងក្លាថែមទៀតផងដែរ។

ក្នុងតំណាក់កាលទី១ ACHDA នឹងណែនាំអំពីគំរូវត្ថុជាង ១៦០ គ្រឿង ដែលត្រូវបានធ្វើឌីជីថល មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ តាមរយៈនោះអនុញ្ញាតឲ្យទស្សនិកជន អាចស្វែងយល់យ៉ាងស៊ីជម្រៅថែមទៀតអំពីបញ្ជីសម្រាំងជាច្រើនរបស់សារមន្ទីរ បន្ទប់តាំងបង្ហាញ និងបណ្ណាល័យតាមរយៈរូបភាព 3D រូបថត​ បទថតសំលេង និងវីដេអូអំពីបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំង៣ ដែលបានរៀបរាប់ពោលខាងលើនេះផងដែរ។

គម្រោង ACHDA ត្រូវបានរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភតាមរយៈមូលនិធិជប៉ុន - អាស៊ាន (JAIF)។ ដំណាក់កាលដំបូងនៃគម្រោងត្រូវបានចាប់ផ្តើមនាដើមឆ្នាំ ២០១៨។ គោលដៅនៃដំណាក់កាលទី ២ នៃគម្រោងគឺធ្វើឌីជីថលនៃបញ្ជីសម្រាំងរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មុនពេលពង្រីកទៅកាន់ បណ្តាប្រទេសអាស៊ានដទៃទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ