Trending now

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh អញ្ជើញទទួលជួបជាមួយឧបការីស្តីទីនៃរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក

16:32 | 06/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៥ ខែកុម្ភៈ សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រសួងហិរញ្ញវត្ថុអាមេរិកដែលដឹកនាំដោយលោក Michell Silk ឧបការីស្តីទីនៃរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh និងលោក Michell Silk ឧបការីស្តីទីនៃរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Nguyen Van Binh បានសម្តែងនូវក្តីសោមន្សសរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Michell Silk ហើយលោកក៏បានអះអាងថាបក្សនិងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូឈានមុខមួយរបស់វៀតណាម ព្រមទាំងចង់ឲ្យភាគីអាម រិកជម្រុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍយ៉ាងខ្លាំងនិងមានប្រសិទ្ធិភាពដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំមកនូវកំណើននិងការងារធ្វើសម្រាប់ប្រទេសទាំងពីរ ដែលក្នុងនោះភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មគឺជាកម្លាំងចលករជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។

លោក Nguyen Van Binh បានកោតសរសើរចំពោះការលើកឡើងគំនិតផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការនិងវិនិយោគរបស់សហរដ្ឋអាមេរិកនៅតំបន់ ដោយរួមចំណែកដល់ការជំរុញការរីកចម្រើននិងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។

រីឯខ្លួនវិញ លោក Michell Silk បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Nguyen Van Binh ដែលបានចំណាយពេលវេលាដ៏ថ្លៃថ្នូរដើម្បីទទួលជួបពិភាក្សាជាមួយគណៈប្រតិភូ ហើយលោកក៏សម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យនិងសមិទ្ធិផលនានារបស់បក្សនិងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិផងដែរ។

លោក Michell Silk បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តរួមដំណើរនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបក្សនិងរដ្ឋាភិបាលវៀតណាមដោយដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកឲ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ