Trending now

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ចូលរួម​វេទិកា​តភ្ជាប់អឺរ៉ុប - អាស៊ី

21:22 | 28/09/2019 (ប្រភព៖ vovworld.vn)

លោក Nguyen Van Binh បានសម្តែងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ អឺរ៉ុប - អាស៊ីរបស់សហភាពអឺរ៉ុប ព្រមទាំងបានអះអាងថាការតភ្ជាប់នេះត្រូវតែធានាចីរភាព និងលើគ្រប់ជ្រុងជ្រោយ។

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងប្រ៊ុចសែល គណប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ ប្រធានគណៈ កម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអញ្ជើញចូលរួម វេទិកាតភ្ជាប់អឺរ៉ុប - អាស៊ី ដែល រៀបចំឡើងដោយគណៈកម្មការអឺរ៉ុប (EC)។ វេទិកានេះបានទាក់ទាញការចូលរួមរបស់ ថ្នាក់ដឹកនាំ ជាង ១៤០០ រូប និង អ្នកប្រាជ្ញមកពីសហ ភាពអឺរ៉ុប (EU) អាស៊ី។

អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានសម្តែងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ អឺរ៉ុប - អាស៊ីរបស់សហភាពអឺរ៉ុប ព្រមទាំងបានអះអាងថាការតភ្ជាប់នេះត្រូវតែធានាចីរភាព និងលើគ្រប់ជ្រុងជ្រោយ។ លោក Nguyen Van Binh ក៏បានអះអាងថាក្នុងនាមជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់អាណត្តិ ២០២០-២០២១ នោះ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់រវាង EU ជាមួយអាស៊ាន និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដើម្បីសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ទ្វីបទាំងពីរ ក៏ដូចជានៅលើពិភពលោកផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង