Trending now

ស្នងការកងទ័ពការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្មាំថ្មីប្រពៃណីវៀតណាមនៅកងទ័ពការពារព្រំដែន Tay Ninh

14:08 | 21/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ មករា នៅបុស្តិ៍ការពារព្រំដែនអន្តរជាតិម៉ុកបៃ ( Moc Bai) កងទ័ពការពារព្រំដែន Tay Ninh លោកឧត្តមសេនីយ៍ទោ ទៀនសូផនវង្ស ប្រធានស្នងការកងទ័ពការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញមកសួរសុកទុក្ខនិងជូនពរបុណ្យតេតប្រពៃណីវៀតណាមនៅកងទ័ពការពារព្រំដែន Tay Ninh (វៀតណាម)។

ស្នងការកងទ័ពការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្មាំថ្មីប្រពៃណីវៀតណាមនៅកងទ័ពការពារព្រំដែន Tay Ninh (រូបថត៖ bienphong)

ក្នុងជំនួបយដ៏កក់ក្ភៅនេះ លោកឧត្តមសេនីយ៍ទោ ទៀនសុផនវង្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់និងការផ្តល់ជំនួយឧបត្ថម្ភរបស់កងទ័ពនិងប្រជាជនវៀតណាមនិងកងកំលាំងកងទ័ពការពារព្រំដែនវៀតណាមចំពោះកងយោធពលខេមរភូមិន្ទនិយាយរួមនិងកងទ័ពការពារព្រំដែនកម្ពុជានិយាយដោយឡែក ក្នុងរយៈពេលកន្លងមក។ លោកក៏បានសង្ឃឹមថាក្នុងស្មារតីគោរពនិងយោគយល់គ្នាទៅវិញទៅមកនោះ ភាគីទាំងពីរបានសម្របសម្រួលគ្នាធ្វើឱ្យបានល្អក្នុងការងារគ្រប់គ្រងនិងការពារព្រំដែន ព្រមទាំងបង្កើតលក្ខណៈអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន ដូច ជាការធ្វើអាជីវកម្ម រកស៊ី ជួញដូរ សួរសុខទុក្ខសាច់ញាតិ ក៏ដូចជាការពិនិត្យនិងព្យាបាលជំងឺជាដើម។

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក Dinh Viet Binh មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន Tay Ninh បានសម្តែងក្តីសង្ឃឹមថានាពេលខាងមុខថា ស្នងការការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងបន្តដឹកនាំអង្គភាពក្រោមឱវាទ ដើម្បីបន្តសហប្រតិបត្តិការជាមួយកងទ័ពព្រំដែនខេត្ត Tay Ninh ក្នុងការគ្រប់គ្រងនិងការពារព្រំដែនរួមរវាងប្រទេសទាំងពីរឲ្យបានល្អ ព្រមទាំងរក្សាឲ្យបានរឹងមាំនូវព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងរីកចម្រើនថែមទៀតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: bienphong.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ